ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជន​សង្ស័​យ​៣នាក់​ពាក់​ព័ន្ធ​ការ​ប្លន់​កាលពី​ឆ្នាំ​២០១២ នៅស្រុក​សាលាក្រៅ ទៅ​តុលាការ

11 ឆ្នាំ មុន

ខេត្តប៉ៃលិន​​៖ ជន​សង្ស័យ​៣នាក់​ដែលអធិការ​ស្រុក​សាលាក្រៅ​ ដឹកនាំ​កម្លាំង​នគរ​បាល​ចាប់​ឃាត់ខ្លួន​បាន​ កាល​​ពី​វេលាម៉ោង​ ២រសៀល​ថ្ថៃទី​១៧​មិថុនា ២០១៣ ​នៅភូមិ​អូររអិល​ ឃុំ​ស្ទឹង​កាច់​​ ស្រុក​សាលាក្រៅ​ ជាប់​ពាក់​ព័ន្ធ​ការ​ប្លន់​​ គ្រឿង​អលង្ការ​​ និងលុយ​ផ្ទះ​​ប្រជា​ពលរដ្ឋ​លក់​ចាប់​ហួយកាលពី​ថ្ងៃទី​៨ កញ្ញា ២០១២ នៅភូមិ​ឃុំខាង​លើ​ សរុប​ជាង​៥.០០០.០០០រៀល ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​នៅវេលាម៉ោង​៩និង​៣០នាទី​ព្រឹក​

ខេត្តប៉ៃលិន​​៖ ជន​សង្ស័យ​៣នាក់​ដែលអធិការ​ស្រុក​សាលាក្រៅ​ ដឹកនាំ​កម្លាំង​នគរ​បាល​ចាប់​ឃាត់ខ្លួន​បាន​ កាល​​ពី​វេលាម៉ោង​ ២រសៀល​ថ្ថៃទី​១៧​មិថុនា ២០១៣ ​នៅភូមិ​អូររអិល​ ឃុំ​ស្ទឹង​កាច់​​ ស្រុក​សាលាក្រៅ​ ជាប់​ពាក់​ព័ន្ធ​ការ​ប្លន់​​ គ្រឿង​អលង្ការ​​ និងលុយ​ផ្ទះ​​ប្រជា​ពលរដ្ឋ​លក់​ចាប់​ហួយកាលពី​ថ្ងៃទី​៨ កញ្ញា ២០១២ នៅភូមិ​ឃុំខាង​លើ​ សរុប​ជាង​៥.០០០.០០០រៀល ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​នៅវេលាម៉ោង​៩និង​៣០នាទី​ព្រឹក​ថ្ងៃទី​១៨​មិថុនា ២០១៣ នេះ​។​​ ជន​សង្ស័យទាំង​​៣នាក់ ​បន្ទាប់​ពី​ប្លន់​បាន​រត់​គេច​ខ្លួន​បាត់​រហូត​មកដល់​បច្ចុប្បន្ន​​ ដែល​នៅក្នុង​ការប្លន់នោះ​ជនសង្ស័យ​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​៣ដើម។

 ជន​រ​ង​គ្រោះ​នៅក្នុង​ការប្លន់​ឈ្មោះ​រីក​ នឿន​ ភេទ​ប្រុស​ អាយុ​៦៥ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ដឿក ណន អាយុ​៥១ឆ្នាំ រស់​នៅភូមិ​ឃុំ​កើត​ហេតុ​។

គួរ​រំឮកថា ជនសង្ស័យ​ទាំង​៣នាក់​១.ឈ្មោះ​ទុយ ឆៃឌី ភេទប្រុស​​ អាយុ​២៣ឆ្នាំ មាន​ទី​លំនៅ​ឃុំ​ស្រែចែង ស្រុក​ដំណាក់​ឈើ​ក្រម​ ខេត្ត​កំពត​ ២.ឈ្មោះ​អ៊ឹម ឆៃរ៉ាត់​ ភេទប្រុស​ អាយុ​១៩ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ថ្ម​ពូន​ ឃុំ​ត្រពាំង​បឹង​ ស្រុក​ព្រៃ​ឈរ ខេត្ត​កំពុង​ចាម​ ៣.ឈ្មោះ​ហ៊ី​ម ចន្ដា ភេទ​ប្រុស​​ អាយុ​១៦ឆ្នាំ មានទីលំនៅ​ភូមិ​អូររអិល ឃុំ​ស្ទឹង​កាច់​​ ស្រុក​សាលាក្រៅ​៕