ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ និងចុះ​​បង្ក្រាបបានហើយ ខណៈខ្ទេចអស់​៨ពាន់ដុល្លារ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជន​ស​ង្ស​យ័​២​នាក់​ដែល​ពាក់​ព​ន្ធ័​នឹង​អំពើ​ចោរកម្ម​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​នគរបាល​ស្រុក​ព្រៃ​នប់​ស្រាវជ្រាវ​រក​ឃើញ​និង​បង្ក្រាប​បាន​ហើយ កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ខាងក្រោយ​ផ្សារ​វាល​រេញ​។ របាយការណ៍​ពី​នគរបាល​បញ្ជាក់​ថា នៅ​ចន្លោះ​វេលា​ម៉ោង​១១​យប់​កាល​ថ្ងៃ​ទី​២១…

ខេត្ត​ព្រះ​សីហ​នុ ៖ ជន​ស​ង្ស​យ័​២​នាក់​ដែល​ពាក់​ព​ន្ធ័​នឹង​អំពើ​ចោរកម្ម​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​នគរបាល​ស្រុក​ព្រៃ​នប់​ស្រាវជ្រាវ​រក​ឃើញ​និង​បង្ក្រាប​បាន​ហើយ កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ខាងក្រោយ​ផ្សារ​វាល​រេញ​។

របាយការណ៍​ពី​នគរបាល​បញ្ជាក់​ថា នៅ​ចន្លោះ​វេលា​ម៉ោង​១១​យប់​កាល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ រហូត​ដល់​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​លួច​បាន​កើតឡើង​ដែល​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​សកម្ម
ភាព​លួច​លុយ​ចំនួន​៧៥០០​ដុល្លារ លុយ​ខ្មែរ​ចំនួន​២​លាន​រៀល ទូរស័ព្ទ​ដៃ​ម៉ាក Iphone x មួយ​គ្រឿង ទូរ​សព្ទ័​ដៃ​ម៉ាក​ហូ​វៃ មួយ​គ្រឿង ទូរ​សព្ទ័​ដៃ​ម៉ាកធូ​ហ្គើ​រ មួយ​គ្រឿង និង​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ស៊ុន រតនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខ​រមរ​លក់ដូរ មាន​ទីលំនៅ​ចំណុច​កើតហេតុ​។

ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​បាន​ហើយ ឈ្មោះ ស៊ឹ​ម សំណាង បាន​ប្រើ​ឲ្យ​ឈ្មោះ កែវ ភារ​ម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ យក​ទូរ​សព្ទ័ Iphone x ទៅ​លក់​នៅ​ផ្សារ​ស្មាច់​ដែង ឃុំ​រាម ហើយ​ក៏​ត្រូវ​បាន​ម្ចាស់​ទូរ​សព្ទ័​ដឹង និង​បាន​រាយការណ៍​ដាក់​ពាក្យបណ្តឹង​មក​កាន់​សមត្ថកិច្ច​។

បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ទាំង​ពីរ​នាក់ ត្រូវ​បាន​នគរបាល​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ