ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីករណ្តៅ​ដី​រំ​.​លា​.​យ​ទួល​បូរាណ​ដល់​ក្បាល​ប្រែ​ត​ហើយ អាជ្ញាធរ​ឆ្លើយ​ថា​ «អត់​ដឹង»

2 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​ភូមិ​អូរ​ដូន​អាម​ផ្ទុះ​ប្រតិកម្ម ករណី​ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាច​ម៍ដី ជីក​រំលាយ​ទួល​បូរាណ (​ទួល​ភូមិធំ​)​ ជ្រៅ​ដល់​ក្បាល​ប្រែ​ត ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ជាទី​ទួល​សម្រាប់​ប្រជាពលរដ្ឋ​ទុកជា​កន្លែង​គោរព​បូជា និង​ឡើងអ្នកតា…

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​ភូមិ​អូរ​ដូន​អាម​ផ្ទុះ​ប្រតិកម្ម ករណី​ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាច​ម៍ដី ជីក​រំលាយ​ទួល​បូរាណ (​ទួល​ភូមិធំ​)​ ជ្រៅ​ដល់​ក្បាល​ប្រែ​ត ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ជាទី​ទួល​សម្រាប់​ប្រជាពលរដ្ឋ​ទុកជា​កន្លែង​គោរព​បូជា និង​ឡើងអ្នកតា សុំ​ទឹកភ្លៀង​។​ បច្ចុប្បន្ន​ ក្រុម​ហ៊ុន​បាន​ជីក​គាស់​រំលើង​រំលាយ​ក្លាយជា​រណ្តៅ ចំណែក​អាជ្ញាធរ​ឃុំ​ស្រុក​ឆ្លើយ​ថា «​អត់​ដឹង​»។

ករណី​ជីក​រំលាយ​ទួល​បុរាណ​នេះ​កើតឡើង ជិត​កន្លះ​ខែ​មក​ហើយ រហូត​មក​ដល់​ថ្ងៃ​ទី​២៩ មេ​សា​២០២៤​ នេះ​ ។ ​បើ​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ដូន​អាម ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់​រោ​ទ៍ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា មាន​ក្រុមហ៊ុន​មួយ បាន​មក​ប្រមូល​ទិញ​ដី នៅ​តាម​បណ្តោយ​មាត់​អូរ​ដូន​អាម ជាង​៣០​ហិ​កតា ដើម្បី​អភិវឌ្ឍន៍ ដោយ​ឲ្យ​លោក​មេ​ភូមិ​ជួយ​ទំនាក់ទំនង​ទិញ​ពី​ប្រជាពលរដ្ឋ បន្ទាប់​មក​ក្រុមហ៊ុន​បាន​កក់​ប្រាក់​១០% ២០% ៤០%​ក្នុង​ហិ​កតា តាម​គ្រួសារ​ម្ចាស់​ដី។

​ហើយ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ម្ចាស់​ដី​ប្រតិកម្ម​ន ដោយ​ក្រុម​ទិញ​ដីស្រែ​របស់​គាត់​មិន​ទាន់​ឲ្យ​លុយ​គ្រប់​ផង ស្រាប់តែ​មាន​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី បាន​មក​ជីកដី​ស្រែ​របស់​ពួក​គាត់​អស់ ទំហំ​ជិត​០២​ហិ​កតា ព្រមទាំង​ជីក​រំលាយ​ទួល​បុរាណ (​ទួល​ភូមិធំ​)​ ដែល​ជាទី​កន្លែង​សម្រាប់​ធ្វើ​ពិធី​ឡើងអ្នកតា សុំ​ទឹក​ភ្លៀង រលាយ​ទួល​ក្លាយជា​រណ្តៅ​ជម្រៅ​៨​ទៅ​០៩​ម៉ែត្រ​យក​អាច​ម៌​ដី​ទៅ​ចាក់ នៅ​លើ​ដីស្រែ​ផ្សេង​ទៀត ធ្វើ​អភិវឌ្ឍន៍​។​ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​តវា នោះ​ដោយ​ពួក​គាត់​ព្រួយ​បារ​ម្ម​ណ៍ ជីក​យក​អាច​ម៌​ដី​ក្លាយជា​រណ្តៅ ហើយ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​នោះ​លើក​គ្រឿងចក្រ​ទៅ​បាត់​តើ​ពួក​គាត់​ទៅ​ទា​ប្រាក់​ពី​អ្នក​ណា ។​

ទាក់ទិន​ករណី​នេះ​ដែរ លោក​គឹ​ម រិ​ទ្ធី មេឃុំ​ព្រះ​ពន្លា បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា លោក​ពុំ​បានដឹង​ទេ ករណី ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី ជីក​រំលាយ​ទួល​បុរាណ​(​ទួល​ភូមិធំ​)​នេះ ក្រុមហ៊ុន​មិន​បាន​មក​សុំ​ច្បាប់​ពី​អាជ្ញាធរ​ឃុំ​ទេ សូម​សួរ​ទៅ អាជ្ញាធរ​ស្រុក​ទៅ ។ ហើយ​ចំពោះ​ដីស្រែ​ប្រជាពលរដ្ឋ ក៏​លោក​មិនដឹង​ដែរ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ មាន​ប្រជាពលរដ្ឋ​យក​លិខិត​កិច្ចសន្យា​ទិញ​-​លក់​ដី​មក​ចុះហត្ថលេខា នៅ​រដ្ឋបាល​ឃុំ​នៅឡើយ ។

​គ្រាន់តែ​ឮ​ថា មាន​ក្រុមហ៊ុន​តា​យ​សេង មក​ប្រមូល​ទិញ​ដីស្រែ​របស់​ប្រជាពលរដ្ឋ ប្រហែល​៣០​ហិ​កតា នៅ​តាម​បណ្តោយ​មាត់​អូរ​ដូន​អាម​នេះ ដើម្បី​ជីក​យក​អាច​ម៌​ដី​ទៅ​ចាក់​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​តា​យ​សេង​៥ ។​ ហើយ​ក៏​មិនដឹង​ថា គេ​ជីករណ្តៅ​ដី​នេះ​ទំហំ​ប៉ុន្មាន​ហិ​កតា និង​ជម្រៅ ប៉ុន្មាន​ម៉ែត្រ​ក៏​អត់​ដឹង​ដែរ​។

លោក​មេឃុំ បន្ត​ទៀត​ថា បើ​តាម​គម្រោង អភិ​ឌ្ឍ​ន៍​របស់​ក្រុមហ៊ុន​តា​យ​សេង​៥ នេះ គេ​ប្រមូល​ទិញ​ដីស្រែ​ពី​ប្រជាពលរដ្ឋ​នេះ​គឺ​ប្រមាណ ជាង​៣០០​ហិ​កតា ឯណោះ គឺ​តាម​បណ្តោយ​អូរ​ដូន​អាម​និង​តាម​បណ្តោយ​ខាងក្រោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូ​ដូន​អាម​ទាំងអស់ ។​ហើយ​ក្រុមហ៊ុន​ទើបតែ​ឲ្យ​ថ្លៃ​ប្រាក់​កក់​ប៉ុណ្ណោះ ទើប​ប្រជាពលរដ្ឋ​គាត់​ព្រួយ​បារ​ម្ម​ណ៍ មិន​បាន​ទទួល​ប្រាក់​ថ្លៃ​ដី​គ្រប់​តាម​តម្លៃ​ដី​ឬ ក្រុមហ៊ុន​ចេះ​តែ​ពន្យា ពេល​ច្រើន​ខែ​ច្រើន​ឆ្នាំ ខាតបង់​ផលប្រយោជន៍​ពួក​គាត់​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​សុច​ពិសី អភិបាលស្រុក​កំពង់​រោ​ទ៍បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា លោក​មិន​ទាន់​ទទួល​របាយការណ៍​ពី​លោក​មេឃុំ​ព្រះ​ពន្លា​នៅឡើយ​ទេ​។​ ចំណែក​លោក​ប៉ាត់ សាក់ មន្ត្រី​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី ឈ្មោះ​ហួរ មក​ពី​ភ្នំពេញ បាន​ធ្វើ​សកម្មភាព​ជីករណ្តៅ​ដី យក​អាចម៍ដី ទំហំ​២​ហិ​កតា ជម្រៅ ៨​ទៅ​០៩​ម៉ែត្រ យក​អាចម៍ដី​ទៅ​ចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​៥ ហើយ​ការ​ជីករណ្តៅ​ដី​នេះ មិន​ពាក់​ព​ន្ធ័​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​ទេ បើ​គេ​សុំ​ច្បាប់​តាម​រយៈ​មន្ទីរ គឺ​អនុញ្ញាតិ បាន​ត្រឹម​ក្រោម​១​ហិ​កតា ជម្រៅ​ត្រឹម​០៥​ម៉ែត្រ​។​

ហើយ​នេះ​គេ​ជីក​ទំហំ​២​ហិ​កតា ឡើង​ទៅ​អាច​សុំ​ទៅ​ក្រសួង ហើយ​បើ​តាម​ការ​ចុះ​ពិនិត្យ​របស់​លោក​គឺ ក្រុមហ៊ុន​គេ​ជីកដី នៅ​ក្នុង​តំបន់​របស់​គេ​ដូច្នេះ មន្ទីរ មិន​អាច​ចូល​ទៅ ហាមឃាត់​ឬ​ឲ្យ​ផ្អាក សួរនាំ​រក​ច្បាប់ទម្លាប់​ទេ ។​ដោយ​អាជ្ញាធរ លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​គេ​មក​អភិវឌ្ឍន៍​នៅ​ក្នុង​ខេត្ត​របស់​យើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ ចំពោះ​ការ​ទិញ​ដី​មិន​ទាន់​ឲ្យ​ប្រាក់​គ្រប់ គឺ​ពាក់​ព​ន្ធ័​ជាមួយ​អាជ្ញាធរ ហើយ​ចំពោះ​ការ​ជី​រំលាយ​ទួល​បុរាណ​គឺជា​សមត្ថកិច្ច​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ខេត្ត​។

ទាក់ទិន​ករណី​ក្រុមហ៊ុន​ជីករណ្តៅ​ដី ជីក​រំលាយ​ទួល​បុរាណ​(​ទួល​ភូមិធំ​)​នេះ​ដែរ លោកស្រី ឥន ណាគ្រី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ខេត្តស្វាយរៀង​បាន​មាន​ប្រសា​ស​ថា លោកស្រី​មន្ទា​ន់​ដឹង​រឿង​នេះ​ទេ លោកស្រី​និង ពិនិត្យ​មើល ថា​តើ ទួល​បុរាណ​(​ទួល​ភូមិធំ​)​នេះ មាន​ចុះបញ្ជី ជា​ទួល​បុរាណ​ដែរ​ឬ​អត់ ដោយ​ទួល​បុរាណ​មួយ​ចំនួន​មិន​បាន​ចុះបញ្ជី​ទេ គឺ​គ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ទោស​បី​យ៉ាងណា​លោកស្រី​និង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវប្រសិនបើ ជា​ទួល​បាន​ចុះបញ្ជី លោកស្រី​និង​ចាត់វិធានការ​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​នោះ​។

មហាជន​លើក​ឡើង​ថា ហួសពេល​ហើយ គេ​ជីក​កកាយ​រំលាយ​យក​អាចម៍ដី​ជម្រៅ​ដល់​ក្បាល​ប្រែ​ត្រ បាត់​រូ​បរាង្គ​ទួល​ទៅ​ហើយ​ទាន​។ ​ទាក់ទិន​ករណី​នេះ​ដែរ​តំណាង​ក្រុមហ៊ុន​ជីករណ្តៅ​ដី​ឈ្មោះ​ហួរ បាន​និយាយ​យ៉ាង​ខ្លី​ថា លោក​អត់​ដឹង​ទេ​លោក​គ្រាន់តែ​ជីក​ស៊ីឈ្នួល​តាម​ម្ចាស់​ដី​ឲ្យ​ជីក​ទេ​។ ចំណែក​ក្រុមហ៊ុន​តា​យ​សេង​វិញ​អ្នក​សា​ព័ត៌មាន​យើង​មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេរ​ហូត​មក​ដល់​ថ្ងៃ​ទី​២៩​មេ​សា​នេះ​៕​​

អត្ថបទសរសេរ ដោយ