ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ខពួក​ក្រុម​អ្នកក្លាហាន​លេង​ដាវ​កាំបិត​ម្នាក់​ទៀត ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ ដែល​បាន​ធ្វើ​សកម្មភាព​ប្រើ ដាវ កាំបិត និង​ផ្គាក់ កាប់​លើ​ជន​រង​គ្រោះ ត្រង់​ខ្នង និង…

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ ដែល​បាន​ធ្វើ​សកម្មភាព​ប្រើ ដាវ កាំបិត និង​ផ្គាក់ កាប់​លើ​ជន​រង​គ្រោះ ត្រង់​ខ្នង និង មុខ (​មុត​រយះ​ដេរ​ចំនួន​២៤​ថ្នេរ​) និង​កាប់​កម្ទេច​ម៉ូតូ​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៨ ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៤ ហើយ​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ឃាត់ខ្លួន​ជន​ដៃដល់ ឈ្មោះ ឡៃ មក​រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

កាលពី​ប៉ុន្មាន​ថ្ងៃមុន រហូត​មក​ដល់ ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ ទូច ដា​ឬ​ទ្ធី​សត្យា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ចំណុច​ផ្លូវ​សេះស ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ រីឯ​បក្ខពួក​ផ្សេង​ទៀត​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន បន្ថែម​ទៀត​ផង​ដែរ ។

សូម​រម្លឹក​ឡើង​វិញ​ថា «​ក្រុម​អ្នកក្លាហាន​លេង​ដាវ​កាំបិត ត្រូវ​បាន​អាវុធហត្ថ​ភ្នំពេញ ឃាត់ខ្លួន​ជន​ដៃដល់​បញ្ជូន​ទៅ​តុលាការ​» ៕

អត្ថបទសរសេរ ដោយ