ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ស្នាក់​ការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា​អូបែក​ក្អម​រៀប​ចំ​ពិធី​សូត្រ​មន្ត​រាប់​បាត្រ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ម៉ែ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទី​ស្នាក់​ការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា​អូបែក​ក្អម​នា​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨ មិថុនា ២០១៣ នេះ​ មាន​រៀប​ចំ​ពិធី​​សូត្រ​មន្ត​រាប់​បាត្រ​ចម្រើន​​ព្រះ​ជន្ម​សម្តេច​ព្រះ​មហា​ក្សត្រី​ ​នរោត្តម មុនិនាថ​ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ក្រោម​អធិបតី​ភាព​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទី​ស្នាក់​ការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា​អូបែក​ក្អម​នា​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨ មិថុនា ២០១៣ នេះ​ មាន​រៀប​ចំ​ពិធី​​សូត្រ​មន្ត​រាប់​បាត្រ​ចម្រើន​​ព្រះ​ជន្ម​សម្តេច​ព្រះ​មហា​ក្សត្រី​ ​នរោត្តម មុនិនាថ​ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ក្រោម​អធិបតី​ភាព​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ព្រម​ទាំង​មាន​ការអញ្ជើញ​​ចូល​រួម​ពី​សមា​ជិក​ សមា​ជិកា​​ជាន់​ខ្ពស់​កាក​បាទ​ក្រហម​កម្ពុជា​ជា​ច្រើន​រូប​ទៀត​។

ក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​ប្រគេន​ទេយ្យ​វត្ថុ​ជូន​សម្តេច​ និង​ព្រះ​សង្ឃ​ចំនួន​៧​វត្ត​ ក្នុង​១​វត្ត​ទទួល​បាន​អង្ករ​១០​០​គីឡូ​ក្រាម​ មី​យើង​៥​កេស ត្រី​ខ​២​កេស​ ស្ករ​ស​២០​គីឡូ​ក្រាម​ ទឹក​ដោះ​គោ​ខាប់​១​កេស​ អូវ៉ាល់ទីន​​១​កេស​ ទឹក​ក្រូច​៥​កេស ទឹក​បរិសុទ្ធ​៥​កេស ផ្លែ​ឈើ​កន្ត្រក​ ផ្កា​ស្រស់​១​កន្ត្រក​ និង​ថវិកា​១​លាន​រៀល​ ក្នុង​នោះ​រាប់​បាត្រ​ព្រះ​សង្ឃ​ចំនួន​៧៨​អង្គ​ ក្នុង​១​អង្គ​ទទួល​បាន​ចង្ហាន់​​១​ស្រាក់​ បង្អែម​១​កាតូ​ ស្លា​ដក​១ មី​យើង​១​កេស និង​ថវិកា៥ម៉ឺន​រៀល​ ។ សម្តេច​និង​ព្រះ​គ្រូ​​ចំនួន​៧​អង្គ​ ក្នុង​១​អង្គ​ថវិកា​២០​ម៉ឺន​រៀល​ ៕