ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​​​ឃើញ​​​កាបូប​​ក្នុង​ថង់​ខ្មៅសង្ស័យជា​​របស់​ស្ត្រី​​ដែល​​ត្រូវ​គេ​សម្លាប់​​ច្រក​​ការ៉ុង​​នៅ​​សង្កាត់​​ដង្កោ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាបូប​ស្ពាយ​ដាក់​នៅ​ក្នុងថង់​ខ្មៅ​មួយ​ត្រូ​វបាន​អ្នករើស​អេត​ចាយ​ប្រទះ​ឃើញ​កាលពី​​វេលាម៉ោង​៨ព្រឹក​ថ្ងៃទី​១៨ មិថុនា​ ២០១៣ សង្ស័យ​ជារបស់​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់​រួ​ចច្រក​ការ៉ុង​​យក​មកប្លុង​ចោល​កាល​ពី​ថ្ងៃ​កន្លង​មក ស្ថិត​ក្នុងភូមិបាគូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

នៅ​ក្នុងកាបូប​នោះ​​គេ​​ឃើញ​មាន​ ស្បែក​ជើង​ ​សម្លៀក​​បំពាក់ និង​អត្តសញ្ញាណ​ប័ណ្ណមាន​ឈ្មោះ​អ៊ឹម សុវណ្ណនី​ អាយុ​២៧ឆ្នាំ មាន​ទី​លំ​នៅ​ផ្ទះ​លេខ​១៩២ ភូមិ​ព្រែក​ធំ​ ឃុំ​ក្បាល​កោះ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល  ។ យ៉ាង​ណា​ក៏​ដោយ​គេនៅ​មិន​ទាន់​ដឹង​ថា កាបូប​ខាង​លើ​ជារបស់​ស្ត្រី​រងគ្រោះ​ ឫបែបណានោះទេ ដោយ​រង់​ចាំ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ពិនិត្យ ។

សូម​បញ្ជាក់​ថា សពស្រ្តី​មិនស្គាល់​អត្តសញ្ញាណ​ម្នាក់ត្រូ​វបាន​គេ​​សម្លាប់​ច្រក​ការ៉ុង​យក​មក​ប្លុង​ចោលកាល​ពី​យប់​​​ថ្ងៃ​ទី​៣ មិថុនា ២០១៣ នៅ​ភូមិ​​បាគូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ សង្ស័យ​ជា​ករណី​ឃាត​កម្ម​ ព្រោះ​នៅ​លើ​ខ្លួន​សពមាន​សភាព​អាក្រាត​កាយ​គ្មាន​សម្លៀក​បំពាក់​ និង​​ឃើញ​មាន​ស្នាម​រឹត​.ក​នឹង​ខ្សែ​នី​ឡុង​ពណ៌ស ។