ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាអន្តរជាតិ​​រ៉េហ្វលម៉ុន​តេសសូរីប្រគល់​វិញ្ញាបនបត្រ​ដល់​​សិស្ស​​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ និង​គា​ំទ្រ​ដល់​​សិស្សា​នុសិស្ស​​ដែល​បាន​ខិត​ខំ​សិក្សា​សា​លា​អន្ត​រជាតិ​រ៉េហ្វល​ម៉ុន​តេស​សូរី​ (Raffles Montessori International School ) បាន​ប្រារ​ព្ធ​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ដែល​ចេញ​ពី​សាលា​រ៉េហ្វ​លម៉ុន​តេស​សូរី​ សិង្ហបុ​រី ​និង​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជ​ន ​និង​កីឡា​​ ដល់​សិស្សា​នុសិស្ស​​សម្រាប់​ឆ្នាំ២០១៣​ ។​

រាជធានី​ភ្នំពេញ​ ៖ ​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ និង​គា​ំទ្រ​ដល់​​សិស្សា​នុសិស្ស​​ដែល​បាន​ខិត​ខំ​សិក្សា​សា​លា​អន្ត​រជាតិ​រ៉េហ្វល​ម៉ុន​តេស​សូរី​ (Raffles Montessori International School ) បាន​ប្រារ​ព្ធ​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ដែល​ចេញ​ពី​សាលា​រ៉េហ្វ​លម៉ុន​តេស​សូរី​ សិង្ហបុ​រី ​និង​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជ​ន ​និង​កីឡា​​ ដល់​សិស្សា​នុសិស្ស​​សម្រាប់​ឆ្នាំ២០១៣​ ។​

ពិធី​នេះ​ប្រារព្ធ​ឡើង​​នៅ​ថ្ងៃទី​១៥​ មិថុនា ​នៅ​សាល​មហោ​​​ស្រព​ចតុមុខ​ ដែល​មាន​ការ​ចូល​រួម​ពី​សិស្សា​​​នុ​សិស្ស​ ​អាណា​ព្យាបាល ​​លោក​គ្រូ អ្នក​គ្រូ​ ថ្នាក់​ដឹក​នាំ​គ្រប់​​​លំដា​ប់​​ថ្នាក់​នៃ​សា​លា​អន្តរ​ជាតិ​រ៉េហ្វល​ម៉ុន​តេស​សូរី​ Raffles​ Montessori International School និង​ក្រោម​អធិ​បតី​ភាព​អនុ​រដ្ឋ​លេ​ខាធិ​កា​ក្រសួង​អប់​រំយុវ​ជន​ និង​កីឡា​​​ លោក​​ អឹុម​ កុច ។

នាឱកាស​ដែល​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ពិធី​នេះ​ដែរ​ ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​បណ្តុះ​ការ​គិតរ​បស់​​សិស្សានុសិស្ស​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ស្រឡាញ់​បរិស្ថាន ​​ក៏​មាន​ការ​រៀប​ចំ​កម្ម​វិធី​«តោះ​យើង​ធ្វើឲ្យ​អ្វីៗ​ទៅ​ជា​បៃតង​»ដែល​មាន​ការ​​ចូល​​រួម​យ៉ាង​សកម្ម​ពី​សិស្សា​នុសិស្ស​ទៅ​លើ​ការ​បញ្ចេញ​សមត្ថ​ភាព​ច្រៀង​រាំ​​ សម្តែង​ ពី​សិស្សា​នុសិស្ស​គ្រប់ថ្នាក់​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​ស្រឡាញ់​បរិ​ស្ថាន​​ និង​ធ្វើឲ្យ​សង្គម​ក្លាយ​ជា​ពណ៌​បៃតង​ ។​ លើស​ពី​នេះ​ទៅ​ទៀត ​​យើង​នឹង​បាន​ឃើញ​ពី​ភាព​ច្នៃ​ប្រឌិត​ដោយ​ផ្ទាល់​របស់​អនាគ​ត​ទំពាំង​ស្នង​ឫ​ស្សី​ ពី​ការ​ធ្វើ​និស្ស​រណ​កម្ម​(ការ​កែច្នៃ​របស់​មក​ប្រើ​ឡើង​វិញ)​ ពី​សម្លៀក​ប​ំពាក់ សំរាម​ និង​វត្ថុ​ជ័រ​ទៅ​ជា​សិល្បៈ​មួយ​ដែល​ផុស​ចេញ​ពី​គំនិត​របស់​សិស្សា​នុ​សិស្ស​រួម​ផ្សំ​ជា​មួយ​ការ​បណ្តុះ​ចេញ​ពី​សាលា​អន្តរ​ជាតិ​រ៉េហ្វល​ម៉ុន​តេ​ស​សូរី Raffles Montessori​ International School និង​មិត្ត​រួម​ថ្នាក់​ជុំវិញ ។

តាម​​ប្រសាសន៍​របស់​​​លោក អឹុម​ កុច​​ ​​​ឲ្យ​ដឹង​ថា​ ដើម្បី​ឲ្យ​ការ​អប់​រំ​ធន​ធាន​មនុស្សម​ាន​សមត្ថ​ភាព​ខ្ពស់​ លុះ​ត្រា​តែ​​​​យើង​បណ្តុះ​នូ​វ​មូល​ដ្ឋាន​គ្រឹះ​ឲ្យ​រឹង​មាំ​តាំង​ពី​កុមារ​ភាព​ទៅ​ ​ហើយ​​លោក​សូម​កោត​សរសើរ​​ចំពោះ​គណៈ​គ្រប់​គ្រង ​លោក​គ្រូ​ អ្នក​គ្រូ​ទាំង​​អស់​នៃ​សាលា​អន្តរ​ជាត​ិ​​រ៉េហ្វល​ម៉ុន​តេស​សូរី​ Raffles Montessori International School ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​អប់​រំ​បណ្តុះប​ណ្តាល​ធន​ធាន​មនុស្ស​ទទួល​បាន​ជា​ផ្លែផ្កា​​និង​រួម​ចំណែក​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​អប់​រំ​​ ពិសេ​ស​ពង្រី​ក​ការ​អ​ប់​រំ​កុ​មារ​​តូច​តាំង​ពី​ថ្នាក់​​ទារ​កដ្ឋាន​ ថ្នាក់​ម​តេ្ត​យ្យ​​​សិក្សា និង​ថ្នាក់​បឋម​សិក្សា ។

នៅ​ក្នុង​ឱកាស​នេះ​លោក​នាយ​កសាលា​ អាដាម​ ហាវីត​ បាន​បញ្ជាក់​ថា​ គោល​ដៅ​របស់​សាលា​​អន្តរ​ជាតិ​រ៉េហ្វល​ម៉ុន​តេ​សស​ូរី​ Raffles Montessori​ International​ School​គឺ​ការ​ឧបត្ថ​ម្ភ​​គាំ​ទ្រ​ និង​លើកទ​ឹក​ចិត្ត​ដល់​ការ​វិវត្ត​ន៍​របស់​សិស្ស​​ ដូច​នេះ​ពួក​គាត់​អាច​ឈាន​ដល់​សក្តា​នុ​ពល​ភាព​​ពេញលេញ​ ព្រម​ទាំង​ក្លាយ​ជា​អ្នក​ជំនាញ​ដ៏​ពិត​ប្រាកដ​ទោះ​បី​ជា​ស្ថិត​ក្នុង​វិ​ថី​ណា​មួយ​ក៏​ដោយ​​ដែ​លគាត់​ជ្រើស​រើស ។

តាម​ប្រសាសន​៍របស់​លោក​ សុខ​ សម្បត្តិ អគ្គ​​នាយ​ក​ក្រុមហ៊ុន​អេស​ ឌី​ អិន​ប៊ី​ស៊ី​នីស​គ្រុប (SDN Business Group) បាន​ជម្រា​បឲ្យ​ដឹងពី​​ គម្រាង​បើក​សាខា​សាលា​អន្តរ​ជាតិ​រ៉េហ្វលម​៉ុន​តេស​សូរី​ បន្ថែម​ទៀត​ ដើម្បី​ងាយ​ស្រួលដល់​ការ​សិក្សា​របស់​សិស្សា​នុ​សិស្ស​ និង​ជួយ​ជំរុញ​បន្ថែម​ទៀត​ដល់​វិស័យ​អប់​រំ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ ។

សូម​​បញ្ជាក់​ថា​ សាលា​អន្តរ​ជាតិ រ៉េហ្វល​ម៉ុន​តេស​សូរី​ Raffles Montessori International School គឺ​ជា​​សា​លា​អន្តរ​ជាតិ​តែ​មួយ​គត់​ដែល​បាន​ទទួល​អាជ្ញ​ា​ប័ណ្ណយ​ក​លំនាំ​កម្ម​វិធី​សិក្សា​អន្តរ​ជាតិ​ពី​សា​លា​រ៉េហ្វល​ម៉ុន​តេស​សូរី​ សិង្ហ​បុ​​រី​(Singapore)​ដែល​ជា​សា​លា​យក​លំនាំ​តាម​ទស្សន​វ​ិជា្ជអ​ប់រំ​របស់​លោក​ស្រី​បណ្ឌិត​ ម៉ារៀ ម៉ុន​តេ​ស​សូរី ។ ក្នុង​នោះ​ផង​ដែរ​សាលា​អន្តរ​ជាតិ រ៉េហ្វល​ម៉ុន​តេស​សូរី​ Raffles​ Montessori International​ School​មាន​ទី​ធ្លា​ធំ​ទូលាយ​ប្រកប​ដោយ​សុវត្ថិភាព​ និង​ផាសុក​ភាព​ដល់​សិស្សា​នុសិស្ស​ លោកគ្រូ អ្នក​គ្រូ​ជន​ជាតិ​បរទេស​ដែល​មាន​​សញ្ជាតិ​ដើម​ប្រកប​ដោយ​វិជ្ជា​ជីវៈ​​ខ្ពស់​ថ្លៃថ្នូរ​​ហើយ​គោល​បំណង​របស់​សាលា​គឺ​ជួយ​អភិវឌ្ឍ​ន៍​កុមា​រឱ្យ​ទទួល​​បាន​នូវ​ភាព​ឈ្លាស​វៃ​ផ្នែក​រូប​រាង​កាយ​ អារម្ម​ណ៍​ សុជី​វធម៌​ វប្ប​ធម៌​​ ទំនុក​ចិត្ត​និង​ការ​ទទួល​ខុស​ត្រូ​​វ​ដែល​​ធ្វើ​ឲ្យ​កុមារ​អាច​រៀប​ចំ​ជីវិ​ត​ និង​សម្រប​បាន​នឹង​ការ​ផ្លាស​់​ប្តូរ​លក្ខ​ខណ្ឌ​នៃ​បរិស្ថាន ។

សាលា​​​អន្តរ​ជាតិ​​រ៉េហ្វល​ម៉ុន​តេស​សូរី Raffles Montessori International School​ យក​ចិត្ត​ទុក​ដាក​់លើ​គុណ​ភាព​ជា​ចម្បង​និង​ចូល​រួម​ការ​អភិវ​ឌ្ឍវិស័យ​អប់​រំ​នៅ​កម្ពុជា ។ អាណា​ព្យា​​​បាល​​អាច​​​មក​ទស្ស​នា​​សាលា​​ដោយ​​ផ្ទាល់​ និង​អាច​សួ​រ​ព័ត៌​មាន​ពី​ការ​ចុះ​ឈ្មោះ​សិក្សា​វគ្គ​សិក្សា​ថ្មី​នៅ​ខែកក្កដា​ខាង​មុខ​នេះ ​តាម​រយៈ​អាស​យដ្ឋ​ាន ផ្ទះ​លេខ​១៨​ ផ្លូវ​លេខ​​២៩៤​កែង​​ផ្លូ​វលេខ​៥៧​ ​សង្កាត់​បឹង​កេង​កង​​ទី​១​ ខណ្ឌ​​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ និង​តាម​ទូរ​ស័ព្ទ​លេខ​០២៣​ ៩៩៣​ ៩៩៩ ៕