ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិ​ភូ​មហា​សន្និ​បាត​អង្គ​ការ​យូ​ណេ​ស្កូ​ធ្វើ​ទស្សន​កិច្ច​នៅ​លើ​ប្រាសាទ​ព្រះ​វិហារ​ព្រឹក​នេះ​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ​​​ប្រតិ​ភូ​មហា​សន្និ​បាត​អង្គ​ការ​យូណេ​ស្កូ ដែល​ដឹក​នាំ​ដោយ​លោក​ជំទាវ​ កា​ តា​លីន បូក​យ៉ាយ​ ប្រធាន​មហា​សន្និ​បាត​អង្គ​ការ​យូ​ណេ​ស្កូ​ ​បាន​ធ្វើ​ដំណើរ​តាមរយៈ​ឧទ្ធម្ភាគ​ចក្រ​ចំនួន​២​គ្រឿង​មក​ធ្វើ​ទស្សន​កិច្ច​រយៈ​ពេល​១​ព្រឹក​នៅ​លើ​ប្រាសាទ​ព្រះ​វិហារ​ដោយ​ចុះ​សំចត​​នៅ​ចំណុច​ទួល​៩៥ ក្នុង​ទី​បញ្ជា​ការ​អង្គ​រក្ស​ប្រចាំ​ជួរ​មុខ​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​នា​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨ មិថុនា ២០១៣ ​។

សមាស​ភាព​ដែល​ចូល​រួម​ធ្វើ​ទស្សន​កិច្ច​មាន​លោក​ជុច ភឿន ប្រធាន​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​ លោក​ជំទាវ​ តាន់​ ភានី អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​អង្គ​ការ​យូ​ណេ​ស្កូ​ អ្នក​ពិធីការ​របស់​ក្រសួង​ការ​បរទេស​ចំនួន​២​នាក់​ សរុប​១៦​នាក់​។

ក្នុង​ដំណើរ​ទស្សន​កិច្ច​​នេះដែរ​​ត្រូវ​បាន​ទទួល​បដិ​សណ្ឋា​រ​កិច្ច​ដោយ​លោក​​នាយ​ឧត្តម​សេនីយ៍​កិត្តិ​បណ្ឌិត​ ហ៊ីង ប៊ុន​ហៀង​ អគ្គ​មេ​បញ្ជា​ការ​រង​​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​​ ជា​មេ​បញ្ជា​ការ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ និង​ជា​អនុ​ប្រធាន​សមរ​ភូមិ​​ទិស​យោធ​ភូមិ​ភាគ​ទី​៤​ និង​បណ្តា​នាយ​ទាហាន​​ ​នាយ​ទាហាន​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត​។