ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​CRV បើក​បុក​ម៉ូតូ​ស្មាស់​ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​វ័យ​ប្រមាណ​ ៤០​ឆ្នាំ​ បាន​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​ស្មាស់​រីវ៉ូ​ ១គ្រឿង​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AS-0661 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៧០​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ជិត​ស្តាត​ចាស់​ ក៏​ត្រូវ​រថ​យន្ត​CRV ១គ្រឿង​ ពណ៌ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-2309 បុក​ពេញ​ទំហឹង​តែ​ម្តង​ ។

ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង ១​ និង​ ២៥​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៨​ មិថុនា​ ២០១៣​ នៅ​ចំណុច​ជិត​ស្តាត​ចាស់​ ស្ថិត​ក្នុងភូមិ​ទួល​គោក​ ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​រថ​យន្ត​បង្ក​ និង​ម៉ូតូ​ សមត្ថ​កិច្ច​យក​ទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បា​លខណ្ឌ​ឫស្សី​កែវ​ ៕