ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ ២នាក់​ ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្រ្តីម្នាក់​មិន​បាន​សម្រេច​ ត្រូវ​សមត្ថ​កិច្ច​ចាប់បាន​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​C100 ១គ្រឿង​ ពណ៌​ព្រីង​ទុំ​ អត់​ស្លាកលេខ​ បា​នធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ស្ពាយ​ពី​ស្រ្តី​ម្នាក់​ ខណៈ​ដែល​ស្រ្តី​រូប​នោះ​កំពុង​ជិះ​ម៉ូតូ​ឌុប ​តែ​មិន​បាន​សម្រេច​​ បណ្តាល​ឱ្យ​ស្រ្តី​រង​គ្រោះ​ធ្លាក់​ពី​លើ​ម៉ូតូ​ ដែល​ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១២​ និង​ ៣០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៨​​ មិថុនា​ ២០១៣​ នៅចំណុច​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​C100 ស៊េរី​ចាស់​ ១គ្រឿង​ ពណ៌​ព្រីង​ទុំ​ អត់​ស្លាកលេខ​ បា​នធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ស្ពាយ​ពី​ស្រ្តី​ម្នាក់​ ខណៈ​ដែល​ស្រ្តី​រូប​នោះ​កំពុង​ជិះ​ម៉ូតូ​ឌុប តែ​មិន​បាន​សម្រេច​​ បណ្តាល​ឱ្យ​ស្រ្តី​រង​គ្រោះ​ធ្លាក់​ពី​លើ​ម៉ូតូ​ ដែល​ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១២​ និង​ ៣០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៨​​ មិថុនា​ ២០១៣​ នៅចំណុច​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។

ភ្លាមៗ​អ្នក​ឃើញ​ហេតុ​ការណ៍​ បា​នជិះ​ម៉ូតូ​ដេញ​តា​មពី​ក្រោយ​រហូត​មក​ដល់​ចំណុច​ផ្លូវ​លេខ​៥៩៨​ ក្នុង​សង្កាត់​បឹង​កក់​ទី២​ ខណ្ឌ​ទួល​គោក​ បា​នជួប​នឹង​សមត្ថ​កិច្ច​គោល​ដៅ ​ទើប​ចាប់​បា​នតែ​ម្តង​ ។ បច្ចុប្បន្ន​ ជន​សង្ស័យ​ទាំង​ ២នាក់​ ត្រូវ​បាន​នាំ​ខ្លួន​ទៅសាក​សួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កក់​ទី២​ ៕