ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ប្រ៊ូស​ម្ចាស់​ស្រវឹង​បើ​កបុក​គូទ​រថ​យន្ត​ឡិច​ស៊ី​ស​ចត​ស្ងៀម​នៅ​កៀន​របង​ភោជនីយ​ដ្ឋាន​សួន​រាត្រី​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ឡិច​ស៊ិស​470 ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D-7689 បា​នរង​ការ​ខូច​ខាត​ខ្ទេច​កាង​ក្រោយ​ផ្នែក​ខាង​ឆ្វេង​ ខណៈ​ដែល​រថ​យន្ត​ម៉ាក​ប្រ៊ូស​ ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2R-0984 បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោគ​ជាំ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២២២​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ឡិច​ស៊ិស​470 ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D-7689 បា​នរង​ការ​ខូច​ខាត​ខ្ទេច​កាង​ក្រោយ​ផ្នែក​ខាង​ឆ្វេង​ ខណៈ​ដែល​រថ​យន្ត​ម៉ាក​ប្រ៊ូស​ ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2R-0984 បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោគ​ជាំ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២២២​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​ផ្លូវ​កែង​លេខ​៦៣​ ក៏​បាន​បុក​គូទ​រថ​យន្ត​ឡិច​ស៊ីស​ខាង​លើ​ដែល​ចត​ស្ងៀម​នៅ​កៀន​របង​ភោជ​នីយ​ដ្ឋាន​ និង​ការ៉ា​អូ​ខេ​ សួន​រាត្រី​ ចំណែក​រថ​យន្ត​បង្ក​ខ្ទេច​មុខ​ផ្នែក​ខាង​ឆ្វេង​ ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១០​ និង​ ៤០នាទី​ យប់​ថ្ងៃទី​១៧​ មិថុនា​ ២០១៣​ នៅ​ចំណុចមុខ​​​ភោជ​នីយ​ដ្ឋាន​ និង​ការ៉ា​អូ​ខេ​ សួន​រាត្រី លើ​ផ្លូវ​លេខ​៦៣​ កែង​ផ្លូវ​២២២​ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ​ ។ ក្រោយ​កើត​ហេតុ​ ភាគី​ទាំង​ពីរបា​ន​​ចរចា​គ្នា​ តែ​ពុំ​ត្រូវ​ ទើប​សមត្ថ​កិច្ច​ជំនាញ​សម្រច​ធ្វើ​ការ​វាស់​វែង​ និង​យក​រថ​យន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ដោះ​ស្រាយតាម​ផ្លូវ​ច្បាប់​​ ៕