ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​បាល់​​ទាត់​​ស្ត្រី ​U-14 ​ចូល​​រួម​​ព្រឹត្តិ​ការណ៍​ AFC U-14 Girls Regional Championship 2013 នៅ​ប្រទេស​វៀត​ណាម​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្រុម​បាល់​ទាត់​ស្ត្រី​ជម្រើស​ជាតិ​កម្ពុជា អាយុ​​ក្រោម​១៤​ឆ្នាំ (U-14) នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម​ហ្វ៊ីលីពីន​ នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​នៅ​ទីក្រុង​ហូជីមិញ​ ប្រទេសវៀត​ណាម​ ក្នុង​ការ​ប្រកួត​ជម្រុះពាន​រង្វាន់​ AFC U-14 Girls Regional Championship 2013 ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ ២៣ មិថុនា​ ឆ្នាំ​២០១៣​ ដែល​មាន​៥ប្រកួត ។​

រាជ​ធានី​ភ្នំពេញ ៖ ក្រុម​បាល់​ទាត់​ស្ត្រី​ជម្រើស​ជាតិ​កម្ពុជា អាយុ​​ក្រោម​១៤​ឆ្នាំ (U-14) នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម​ហ្វ៊ីលីពីន​ នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​នៅ​ទីក្រុង​ហូជីមិញ​ ប្រទេសវៀត​ណាម​ ក្នុង​ការ​ប្រកួត​ជម្រុះពាន​រង្វាន់​ AFC U-14 Girls Regional Championship 2013 ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ ២៣ មិថុនា​ ឆ្នាំ​២០១៣​ ដែល​មាន​៥ប្រកួត ។​

លោក Sam Schweingruber ជន​ជាតិ​ស្វ៊ីស​ ជា​គ្រូ​បង្វឹក​បាន​ដឹក​នាំ​ក្រុម​បាល់​ទាត់​ស្ត្រី​ U-14 របស់​កម្ពុជា​ដែល​មាន​ចំនួន​១៨​រូប​នេះ​ទៅ​ប្រកួត​ជម្រុះ​ជា​មួយ​ប្រទេស​ក្នុង​តំបន់​៥​ផ្សេង​ទៀត​ក្នុង​ពូល​D ។​​ លោក Sam បាន​លើក​ឡើង​ថា​ ៖ «មុន​ប្រកួត​យើង​ចេះ​តែ​មាន​សង្ឃឹម​ហើយ​​ តែ​ចំពោះ​កីឡាការិនី​ខាង​យើង​ទើប​តែ​បាន​ហ្វឹក​ហាត់​ជុំ​គ្នា​មិន​បាន​មួយ​សប្តាហ៍​ផង​ ដូច្នេះ​យើង​ពិបាក​កំណត់​ថា​សមត្ថ​ភាព​កម្រិត​ណា​ណាស់​ មាន​តែ​ចាំ​ព្រឹត្តិ​ការណ៍​នោះ​មក​ដល់​ទើប​យើង​កំណត់​បាន ។​

សម្រាប់​កីឡាការិនី​ទាំង​១៨​រូប​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​វៀត​ណាម​នេះ​ត្រូវ​បានជ្រើស​រើស​ពី​ខេត្ត​បាត់​ដំបង​ចំនួន​១៤​នាក់​ រាជ​ធានី​ភ្នំពេញ​៣​នាក់​ និង​ខេត្ត​ពោធិ៍សាត់​១​នាក់» ។​ សូម​បញ្ជាក់​ថា​ ព្រឹត្តិការណ៍ AFC U-14 Girls Regional Championship 2013 នេះ​មាន​ក្រុម​បាល់​ទាត់​ស្ត្រី​មក​ពី​២១​ប្រទេស​ចូល​រួមដោយ​បែង​ចែក​ជា​៤​ពូល​ផ្សេងគ្នា​ ។ ពូល​ A (South and Central) ប្រកួតជម្រុះ​នៅស្រី​លង្កា,​ ពូល​ B (West) ធ្វើ​ឡើង​នៅ​ប្រទេស​ការ​តា​, ពូល​ C (East) នៅ​ប្រទេសចិន​ និង​ពូល​ D (Asean) នៅ​ប្រទេស​វៀត​ណាម​ ។

សម្រាប់​កម្មវិធី​ប្រកួត​របស់​ក្រុម​បាល់​ទាត់​ស្ត្រី​កម្ពុជា​មាន​ដូច​ខាង​ក្រោម ៖
.ថ្ងៃ​ទី​១៨.០៦.២០១៣ ម៉ោង​៧​យប់​ ប្រកួត​ជា​មួយ​ក្រុម​ហ្វ៊ីលីពីន​
.ថ្ងៃ​ទី​១៩.០៦.២០១៣ ម៉ោង​៥​ល្ងាច​​ ប្រកួត​ជាមួយ​ក្រុម​មីយ៉ាន់​ម៉ា​
.ថ្ងៃ​ទី​២០.០៦.២០១៣​ ម៉ោង​៥​ល្ងាច​ ប្រកួត​ជាមួយ​ក្រុម​ថៃ​
.ថ្ងៃ​ទី​២២.០៦.២០១៣​ ម៉ោង​៧​យប់​ ប្រកួតជាមួយ​ក្រុម​ម៉ាឡេស៊ី​
.ថ្ងៃ​ទី​២៣.០៦.២០១៣​ ម៉ោង​៧​យប់​ ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​វៀត​ណាម​ ។​
ទាំង​៥​ប្រកួត​នេះ​គឺ​ធ្វើ​នៅ​កីឡដ្ឋាន​ Thong Nhat Stadium នៃ​ប្រទេស​វៀត​ណាម​ ៕​