ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​វប្បធម៌​និង​ធម្មជាតិ​ចំនួន​35​ត្រូវ​បានពិចារណា​ជា​បេតិកភណ្ឌ​ពិភព​លោក​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ស្តី​ពី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​ ដែល​បាន​ចាប់​ផ្តើម​នៅ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៦​ មិថុនា​ បាន​បង្ហាញ​អំពី​តំបន់​វប្បធម៌​ និង​ធម្មជាតិ​សរុប​ទាំងអស់​ចំនួន​៣៤​កន្លែង​ ដែល​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ពិចារណា​ដាក់​ជាតំបន់​បេតិក​ភណ្ឌ​ពិភព​លោក ។​ គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​នឹង​ពិនិត្យ​មើល​ឡើងវិញ​ផងដែរ​អំពី​ស្ថាន​ភាព​

រាជ​ធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ស្តី​ពី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​ ដែល​បាន​ចាប់​ផ្តើម​នៅ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៦​ មិថុនា​ បាន​បង្ហាញ​អំពី​តំបន់​វប្បធម៌​ និង​ធម្មជាតិ​សរុប​ទាំងអស់​ចំនួន​៣៤​កន្លែង​ ដែល​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ពិចារណា​ដាក់​ជាតំបន់​បេតិក​ភណ្ឌ​ពិភព​លោក ។​ គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​នឹង​ពិនិត្យ​មើល​ឡើងវិញ​ផងដែរ​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន​នៃតំបន់​បេតិក​ភណ្ឌ​ដែល​បាន​ទទួល​ស្គាល់​រាប់​បញ្ចូល​ទាំង​តំបន់​ដែល​គួរ​ត្រូវ​បាន​ចុះ​បញ្ជី​ថា​ ជាតំបន់​ស្ថិត​នៅ​ក្នុងស្ថាន​ភាព​​រង​គ្រោះ ។​

យោង​តាម​អង្គការ​សហ​ភាព​អន្តរ​ជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ​ (IUCN) បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ការ​កើន​ឡើង​ដែល​មិន​ធ្លាប់​មានពី​មុន​មក​នៃ​ការគំរាម​កំហែង​ទៅ​លើ​ស្ថាន​ភាព​តំបន់​ល្អឯក​ដែល​មាន​ការ​ទាក់​ទាញ​ដ៏​អស្ចារ្យ​បំផុត ទាមទារ​ឱ្យ​មាន​ការ​យកចិត្តទុក​ដាក់​ និង​ពិភាក្សា​ដើម្បី​លើក​កម្ពស់​តម្លៃ​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភព​លោក ។​

អង្គការ IUCN ដែលជាអង្គភាព​ប្រឹក្សា​យោបល់​ស្តី​ពី​បេតិកភណ្ឌ​ធម្មជាតិ​ពិភព​លោក​បាន​ផ្តល់​អនុសាសន៍​តំបន់​ថ្មីៗ​ចំនួន​ប្រាំ​សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នៃ​តំបន់​ដែល​មាន​ការ​ទាក់​ទាញ​ដ៏​អស្ចារ្យ​បំផុត​នៅ​លើ​ផែន​ដី​ ។​ តំបន់​ទាំង​នោះ​រួម​មាន​ សមុទ្រ​ខ្សាច់​ ណាមីប (Namib) ភ្នំ​អេតណា (Mount Etna) ដ៏ល្បី​ឈ្មោះ​នៅ​ទីក្រុង​ស៊ីស៊ី​លី (Sicily) នៃ​ប្រទេស​អុីតាលី​ និង​ឧទ្យាន​ជាតិ​តាជីក​ (Tajik) ដែល​មាន​ភាព​លេច​ធ្លោ​ដ៏​អស្ចារ្យ​ផ្នែក​ភូគព្ភ​សាស្ត្រ​នៅ​ប្រទេស​តាជីគីស្ថាន (Tajikistan) ។ ក្រុម​អ្នក​ជំនាញ​នៃ​អង្គការ IUCN ក៏​បាន​ផ្តល់​អនុសាសន៍​ឱ្យ​មាន​ការ​ទទួល​យក​នូវ​ការ​ស្នើ​សុំ​ដាក់​បញ្ចូល​តំបន់​ពីរ​ទៀត​ គឺ​តំបន់​ឋបណី​ជីវ​មណ្ឌល​ អេ​ពីណា​ឃែត និង​គ្រង់​ដូ ​ឌេសែតូ​ ដឺអាតា (EL Pinacate and Grando​Desierto de Altar) នៃ​ប្រទេស​មុិច​សុិក​ និង Xinjiang Tianshan នៃ​ប្រទេស​ចិន ។​

ក្នុង​នាម​ជា​អង្គ​ភាព​ដែល​មាន​ការ​ផ្តល់​នូវ​ការ​ជួយ​គាំទ្រ​ដល់​កន្លែង​ដែល​ត្រូវការ​ចាំបាច់​បំផុត​នោះ​ អង្គការ​ IUCN នឹង​ផ្តល់​អនុសាសន៍​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​តំបន់​បេតិ​កភណ្ឌ​ធម្មជាតិ​ពិភព​លោក​ចំនួន​៣​ លើ​បញ្ជី​រង​គ្រោះ​រួម​មាន​ ព្រៃ​ វីហ្សីន​ គូមី (Virgin Komi) នៃ​​ប្រទេស​រុស្ស៊ី​ បឹង​ទួកាណា (Turkana) នៃប្រទេស​កេន​យ៉ា​ និង​អីស​ រ៉ែន​ណែល (East Rennell) នៃ​កោះ​សូលូ​មូន​ (Solomon) ដែល​តំបន់​ទាំង​បី​នេះ​កំពុង​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ដល់​តម្លៃ​ជា​សកល​ដ៏​ធំ​សម្បើម​របស់​ខ្លួន ។​ ទោះ​បី​ជា​មាន​របាយ​ការណ៍​ និងអនុសាសន៍​ពីក្រុម​អ្នក​ជំនាញ​នៃ​អង្គការ IUCN ក៏​ដោយ​ តំបន់​ចំនួន​ពីរ​ដំបូង​ខាង​លើ​នេះម​ិន​ទាន់​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​រងគ្រោះ​នៅ​ឡើយ​ ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ។​

លោក​ស្រី Julia Marton-Lefèvre, អគ្គ​នាយក​នៃ​អង្គការ​ IUCN បាន​មាន​ប្រសាសន៍​ថា​ «អនុសញ្ញា​បេតិកភណ្ឌ​ពិភព​លោក​មាន​ការ​ពាំនាំ​នូវ​ការរំពឹង​​ទុក​ខ្ពស់​បំផុត​សម្រាប់​ការ​ការ​​ពារ​បេតិកភណ្ឌ​វប្បធម៌​ និង​ធម្មជាតិ​រួម​របស់​យើង​ទាំង​អស់​គ្នា ។​ ពួក​យើង​មាន​ការប្តេជ្ញា​ចិត្ត​ធ្វើ​ការ​ជា​មួយ​ភាគី​រដ្ឋាភិបាល​ និងអ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​រក្សាបូរណភាព​នៃអនុ​សញ្ញា​នេះ​ និង​ពង្រឹង​តួនាទី​របស់​ខ្លួន​ជាអង្គភាព​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ងារ​អភិរក្ស​ធម្មជាតិ​លើ​ពិភព​លោក។​

លោកស្រី​បញ្ជាក់​ថា​ ដើម្បី​ធានា​ថា​ ស្ថាន​ភាព​នៃ​បេតិកភណ្ឌ​ពិភព​លោក​បន្ត​ផ្តល់​នូវ​កិច្ច​ការពារ​​ដ៏​សំខាន់​បំផុត​លើ​តំបន់​ទាំងអស់​នោះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ អង្គការ​ IUCN នា​ពេល​បច្ចុប្បន្ន​នេះ​បាន​និង​កំពុង​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​ជា​សកល​លើក​ដំបូង​បង្អស់​លើ​បេតិក​ភណ្ឌ​ពិភព​​​លោក​ធម្មជាតិ ។​ របាយ​ការណ៍​ស្តី​ពី​ស្ថាន​ភាព​បេតិកភណ្ឌ​ពិភពលោក​នឹង​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៤​ មុន​ពេល​ដែល​សមាជ​ឧទ្យាន​ពិភព​លោក​ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ស៊ីដនី​។​ ទន្ទឹម​នឹង​នេះ​ ការសិក្សា​វិភាគថ្មី​មួយ​ពី​ការ​ខ្វះ​ចន្លោះ​ដែល​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០​ មិថុនា​ នឹង​ផ្តល់​នូវ​គោល​ការណ៍​ណែនាំ​សម្រាប់​កំណត់​លក្ខណៈ​ទ្រង់​ទ្រាយ​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​។​

គោល​បំណង​នៃ​ការសិក្សា​វិភាគ​នេះ​ គឺ​ដើម្បី​កំណត់​អត្ត​សញ្ញាណ​តំបន់​ដែល​មាន​តម្លៃ​ជីវ​ចម្រុះ​ដ៏​ធំធេង និង​មិន​អាច​ជំនួស​បាន​ដែល​សម​នឹង​ទទួល​បាន​នូវការ​ចុះ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក​ ដោយ​ប្រើ​ចំណេះ​ដឹង​ពី​ការ​សិក្សា​២​យ៉ាង​របស់​អង្គការ​ IUCN ៖ ទី​១-​បញ្ជី​ក្រហម​នៃ​ប្រភេទ​ដែល​រង​ការគំរាម​កំហែង​ និង​ទី២-​ទិន្ន​ន័យ​គោល​ពិភពលោក​ស្តី​ពី​តំបន់​ការពារ​ (WDPA) ។​
លោក​ Tim Badman នាយក​កម្ម​វិធី​បេតិក​ភណ្ឌ​ពិភព​លោក​នៃ​អង្គការ​ IUCN បាន​មាន​ប្រសាសន៍​ថា​ «ប្រសិទ្ធ​ភាព​នៃ​អនុ​សញ្ញា​បេតិ​ភណ្ឌ​ពិភព​លោក​ំពុង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​សកល ។​

យើង​ទាំង​អស់​គ្នា​នៃ​អង្គការ​ IUCN ចង់​ឃើញ​ថា IUCN បាន​ឆ្លើយ​តប​យ៉ាង​ពេញ​លេញ​តាម​ការសន្យា​របស់​ខ្លួន​ ចំពោះ​ការ​អភិវឌ្ឍ​ និងធានា​ថា​ តំបន់​បេតិកភណ្ឌ​ពិភព​​លោក​ក្លាយ​ជា​ចំណុចកំពូល​នៃ​ភាព​អស្ចារ្យ​ក្នុង​ចំណោម​តំបន់​ការពារ​នៅ​លើ​ពិភព​លោក​ ៕​