ការនាំចេញរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះច្រើនជាងការរំពឹងទុកនៅក្នុងខែឧសភា ក្នុងគ្រាដែលក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកនាំចេញបានតិចតួចបន្ទាប់ពីការរើបឡើងវិញនៃសេដ្ឋកិច្ចសាកលប៉ះពាល់ដល់តម្រូវការ ។ ការនាំចេញក្នុងស្រុកដែលមិនមែនប្រេងបានធ្លាក់ចុះ៤,៦% ធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ១% កាលពីខែមេសា នេះបើយោងតាមភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មឱ្យដឹង ។ ការនាំចេញគ្រឿងអេឡិចត្រូនិកបានធ្លាក់ចុះ១៣,២% ធៀបនឹងឆ្នាំមុន ដែលនេះជាការធ្លាក់ចុះដល់ទៅ១០ខែ។
កាលពីសប្តាហ៍មុន ធនាគារពិភពលោកបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០១៣នេះ បន្ទាប់ពីទីផ្សារកំពុងលូតលាស់រាប់ចាប់ពីប្រទេសចិនដល់ប្រទេសេប្រស៊ីលបានធ្លាក់ចុះច្រើនជាងការរំពឹងទុក។យោងតាមការអង្កេតដោយធនាគារកណ្តាលបានឱ្យដឹងថា បណ្តាក្រុមអ្នកវិភាគបានទម្លាក់ការព្យាករកំណើននាំចេញរបស់ប្រទេសដីកោះមួយនេះពី៤% មកនៅ២,៥% ។
លោក Wai Ho Leong អ្នកសេដ្ឋសាស្ត្រជាន់ខ្ពស់នៃក្រុមហ៊ុន Barclays Plc ប្រចាំទីក្រុងសិង្ហបុរីបាននិយាយថា ហានិភ័យដែលប្រទេសសិង្ហបុរីតែងតែប្រឈមមុខគឺក្រៅប្រទេស ។ ទស្សនវិស័យក្រៅប្រទេសគឺនៅតែផុយស្រួយ ជាពិសេសនៅពេលដែលយើងមិនបានទទួលកំណើនទូរស័ព្ទស្មាតហ្វូន ដែលកំពុងដំណើរការនៅអាស៊ីខាងជើង ។
ការលក់ទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុនSamsung Electronics Co ដែលជាក្រុមហ៊ុនកូរ៉េបានចាប់យកទីផ្សារស្មាតហ្វូន១/៣ នៃទីផ្សារពិភពលោកនៅក្នុងត្រីមាសទី១ ។ ការនាំចេញរបស់កូរ៉េខាងត្បូងបានកើនឡើង៣,២% នៅក្នុងខែឧសភា បើធៀបនឹងឆ្នាំមុន ដោយសារមានសន្ទុះនៃការលក់ទូរស័ព្ទស្មាតហ្វូន ៕
ចែករំលែកព័តមាននេះ