ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​ឆែកឆេរ​ដល់​ក្នុង​បន្ទប់​ទើប​បែកធ្លាយ​…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់ ត្រូវ​កងកម្លាំង​នគរបាល​ជំនាញ​ឆ្មក់​ចូល​ឆែកឆេរ និង​ឃាត់ខ្លួន​ដល់​ក្នុង​បន្ទប់​ច​ចូល ហើយ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​កាលពី​១៨ វិច្ឆិកា នៅ​ចំណុច​បន្ទប់​ជួល​លេខ BO2 នៅ​ជាន់​ទី​២…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់ ត្រូវ​កងកម្លាំង​នគរបាល​ជំនាញ​ឆ្មក់​ចូល​ឆែកឆេរ និង​ឃាត់ខ្លួន​ដល់​ក្នុង​បន្ទប់​ច​ចូល ហើយ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​កាលពី​១៨ វិច្ឆិកា នៅ​ចំណុច​បន្ទប់​ជួល​លេខ BO2 នៅ​ជាន់​ទី​២ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ហើយ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លោក​បាន​ដឹ​នាំ​កម្លាំង​ចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ញ​ង់ សៀង​ហៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ម៉ោង​៤​និង​០៥​នាទី​រសៀល នៅ​ក្នុង​បន្ទប់​ជួល​លេខ B02 នៅ​ជាន់​ទី​២ ស្ថិត​នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​/​ក្រុង ប៉ោយ​ប៉ែ​ត ខេត្ត បន្ទាយ​មាន​ជ័យ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឆែកឆេរ និង​ដកហូត​វត្ថុ​តាង​រួម​មាន ១/-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៨​កូន​ថង់​តូច​, ២/-​ថ្នាំ​គ្រាប់​ពណ៌​ខៀវ​ចំនួន​២​កំណាត់​, ៣/-​ជ​ញ្ញី​ង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀ​ង​ចំនួន​១, ៤/-​ដប​ថ្នាំ​កេ​តា​ម៉ី​ប្រើ​រួច​ចំនួន​១, ៥/-​ថង់​កិប​មាត់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំន​នួន ៦/-​ដប​កែ​ឆ្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១, ៧/-​ដប​ស៊ី​សារ​ចំនួន​១, ៨/-​បំពង​សម្រាប់​ចូក​ថ្នាំ​ចំនួន​៤, ៩/-​ក្រដាស់​អា​លុយ​ម​ញ៉ូ​ម​ចំនួន​១​ដុំ​, ១០/-​ដែកកេះ​ចំនួន​៦, ១១/-​បំពង់​កែវ​ចំនួន ០១​កំណាត់​, ១២/-​ពូថៅ​ចំនួន​០១ និង​១៣/-​ស្នាប់ដៃ​ចំនួន​០១​។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ