តើ Man City ធ្វើ​យ៉ាងដូច​ម្តេចទៅ​ពេល​គ្មាន​កីឡាករ​ជើង​ខ្លាំង​ទាំង​២​រូបនេះ?


តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា Manchester City ត្រូវ​ប្រឈម​មុខ​នឹង​គ្មាន​កីឡាករ​ជើង​ខ្លាំង​ពីរ​រូប (Kevin De Bruyne និង Bernardo Silva) សម្រាប់​ការ​ប្រកួត​ខាង​​មុខ​។

ជាមួយនឹង​អវត្តមាន​របស់ Bruyne រហូត​ដល់​ដើមខែ​ធ្នូ ពេល​នេះ​មាន​ដំណឹង​ថា កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់ Bernardo Silva បាន​រង​របួស ដែល​មិន​អាច​មានមុខ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង​ប៉ូ​ឡូញ នា​ពេល​ខាង​មុខ​។

ពេល​នេះ គ្រូបង្វឹក​លោក Gaurdiola កំពុង​តែ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ប្រកួត​ជាមួយនឹង West Ham United នា​ពេល​ខាង​មុខ ដោយសារ​តែ​គ្មាន​មុខ​កីឡាករ​ទាំង​ពីរ​។ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​នៅ​តែ​មាន​ផ្លូវ​ដើរ​ផ្សេង​ទៀត​។

មានការ​ប្រកួត​ប៉ុន្មាន​ដង​ដែរ ដែល​គ្មាន​កីឡាករ​ទាំង​ពីរ​នាក់​នេះ ហើយ​អាច​យកឈ្នះ​លើ​គូប្រកួត​បាន​។ ក្នុង​នោះ​មាន​ដូច​ជា​ការ​យកឈ្នះ​លើ Newcastle ក្នុង Premier League ជាដើម​។

លោក Guardiola អាច​ធ្វើ​វា​ឲ្យ​កាន់តែ​ខ្លាំង​ជាង​មុន ដោយ​មាន​កីឡាករ David Silva និង Fernandinho ជា​ខ្សែបម្រើ ខណៈ​ដែល​កីឡាករ Sergio Aguero និង Gabriel Jesus ចាប់ដៃ​គ្នា​ប្រយុទ្ធ និង កីឡាករ Raheem Sterling និង Riyad Mahrez នៅ​ចល័ត​៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ