ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ហ៊ុម​ព័ទ្ធ​មិន​ឲ្យ​ចូល​… ក្រោយ​ទទួល​ដំណឹង​ថា បុរស​ម្នាក់​ដេក​ស្តូក​នៅកន្លែង​គ្មាន​មនុស្ស

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​បាន​យក​កូន​ពូថៅ​ទៅ​កាប់​ខ្សែភ្លើង​ប្រដាប់​បូមទឹក​របស់​គេ បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ហើយ​នៅ​កន្លែង​កើតហេតុ​នោះ​ពុំ​មាន​មនុស្ស​រស់នៅ​ទេ ក្រោយ​មក​ទើប​មាន​គេ​ប្រទះ​ឃើញ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៨…

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​បាន​យក​កូន​ពូថៅ​ទៅ​កាប់​ខ្សែភ្លើង​ប្រដាប់​បូមទឹក​របស់​គេ បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ហើយ​នៅ​កន្លែង​កើតហេតុ​នោះ​ពុំ​មាន​មនុស្ស​រស់នៅ​ទេ ក្រោយ​មក​ទើប​មាន​គេ​ប្រទះ​ឃើញ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៨ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ថន ធី អាយុ​៥០​ឆ្នាំ នៅ​ក្នុង​ដី​លំនៅ​ឋាន​មួយ​កន្លែង​មិន​មាន​មនុស្ស​រស់នៅ ស្ថិត​ក្នុងភូមិ​ក្រឡា ឃុំ​អំពិល ស្រុក​កំពង់សៀម ។ ក្នុង​ជំហាន​ដំបូង​គេ​មិនដឹង​ថា ការ​ស្លាប់​នោះ​ដោយសារ​អ្វី​ច្បាស់លាស់​ទេ រហូត​ដល់​កម្លាំង​នគរបាល​បច្ចេកទេស​ខេត្ត​បាន​ចុះ​មក​ពិនិត្យ​។

បើ​តាម​លោក​វរសេនីយ៍ត្រី ពេជ្រ គឹ​ម​ស៊ា អធិការរង​នគរបាល​ស្រុក​កំពង់សៀម ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ខាងលើ ដំបូង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អំពិល បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​បាន​ហ៊ុម​ព័ទ្ធ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​ទៅ​ក្នុង​នោះ​ឡើយ​។ ហើយ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​បច្ចេកទេស​ខេត្ត មាន​លោក​វរសេនីយ៍ទោ ណោ ឌី​ណា បាន​ធ្វើការ​ត្រួតពិនិត្យ​សព​។

លោក​វរសេនីយ៍ត្រី​ប្រាប់​បន្ត​ថា ផ្នែក​ក្បាល​របស់​សព​មិន​មាន​ស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់ ឆ្អឹងជំនី​ខាងឆ្វេង​មាន​ស្នាម​ខ្លោច​ស្បែក​មួយ​កន្លែង កំភួនដៃ​ឆ្វេង​មាន​ស្នាម​ខ្លោច​១​កន្លែង រហូត​ដល់​ខ្នងដៃ នៅ​ជើង​ខាងឆ្វេង​មាន​ស្នាម​ខ្លោច​២​កន្លែង នៅ​ជាប់​នឹង​ដងខ្លួន​សព​មាន​ខ្សែលួស​ជាប់​នឹង​សព ហើយ​មាន​ខ្សែលួស​ត​ភ្ជាប់​នឹង​ឌុ​យ​ភ្លើង​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី​ប្រាប់​បន្ត​ទៀត​ថា បើ​តាម​សកម្មភាព​របស់​ជន​រង​គ្រោះ​មុន​ពេល​ស្លាប់​បាន​យក​កូន​ពូថៅ​១​ទៅ​កាប់​ខ្សែភ្លើង​ផ្លុ​ង​ស័​រ (​បូមទឹក​) និង​ខ្សែលួស​ដែល​ដាក់​បង្កប់​នៅ​ក្នុង​គម្រប​ផ្លុ​ង​ស័​រ ដែល​មាន​ចរន្តអគ្គិសនី ទើប​ជា​ហេតុ​បណ្តាល​ឲ្យ​ឆក់​ស្លាប់ ទើប​សន្និដ្ឋាន​ថា សព​បុរស​ខាងលើ​ពិតជា​បាន​ស្លាប់
ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន ។ ក្រោយ​ពី​ពិនិត្យ​សព​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ទៅ
សាច់ញាតិ​ដែល​មានផ្ទះ​នៅ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រមាណ​៣០​ម៉ែត្រ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​អធិការរង​នគរបាល​ស្រុក​កំពង់សៀម​បញ្ជាក់​ថា ត្រង់​ទីតាំង​កើតហេតុ​នេះ ជា​ដី​កម្មសិទ្ធិ​របស់​ឈ្មោះ លី ខាំ​ជួរ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។ ចំពោះ​មូលហេតុ​ដែល​​របស់​ជន​រង​គ្រោះ​ខាងលើ គឺ​បាន​យក​កូន​ពូថៅ​ទៅ​កាប់​ខ្សែភ្លើង​ប្រដាប់​បូមទឹក​របស់​គេ មិនដឹង​ថា មក​ពី​មូលហេតុ​អ្វី​ច្បាស់លាស់​នូវឡើយ ដោយ​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​សង្កេត​បន្ត​ទៀត ហើយ​ត្រង់​ចំណុច​កើតហេតុ​នេះ​មិន​មាន​មនុស្ស​រស់នៅ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ