ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ទើបតែ​ថា «​ទៅ​មុន​ទៅ ចាំ​ខ្ញុំ​ទៅ​តាម​ក្រោយ​អី​ឡូ​ហើយ​» ស្រាប់តែ​ប្រពន្ធ​ជួប​រឿង​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្តី​កំពុង​ផឹកស្រា ប្រពន្ធ​ទៅ​តាម​មក​ហូប​បាយ ស្រាប់តែ​ដើរ​ប៉ះ​អំ​ពូ​ល​ភ្លើង​យកដៃ​ចាប់​កុំឱ្យ​យោល ចៃដន្យ​ចំ​មុខដំណរ​ឆក់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច កាលពី​ម៉ោង​៦​និង​៣៩​នាទី​ល្ងាច ថ្ងៃ​ទី ១៩ ខែវិច្ឆិកា…

ខេត្តកំពង់ស្ពឺ ៖ ប្តី​កំពុង​ផឹកស្រា ប្រពន្ធ​ទៅ​តាម​មក​ហូប​បាយ ស្រាប់តែ​ដើរ​ប៉ះ​អំ​ពូ​ល​ភ្លើង​យកដៃ​ចាប់​កុំឱ្យ​យោល ចៃដន្យ​ចំ​មុខដំណរ​ឆក់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច កាលពី​ម៉ោង​៦​និង​៣៩​នាទី​ល្ងាច ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ព​ន្លូ​វ ស្ថិត​ក្នុងភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ចិន ធា អាយុ​៣៧​ឆ្នាំ ចំណែក​ប្តី​ដែល​កំពុង​ផឹកស្រា​នៅ​លើ​តូប​មុខ​ផ្ទះ​ឈ្មោះ សុត ទី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​សមត្ថកិច្ច​ស្រង់​សំដី​បុរស​ជា​ប្តី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដើរមក​ហៅ​ខ្លួន​ដែល​កំពុង អង្គុយ​ផឹកស្រា​នៅ​រោង​ខាង​មុខ​ផ្ទះ ពេល​នោះ​ខ្លួន​បាន​និយាយ​ទៅ​កាន់​ប្រពន្ធ​ថា «​ទៅ​មុន​ទៅ ចាំ​ខ្ញុំ​ទៅ​តាម​ក្រោយ​អី​ឡូ​ហើយ​»​។ ពេល​ប្តី​និយាយ​ចប់ ស្ត្រី​រង​គ្រោះ​ក៏​ប្រុង​ដើរ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ក៏​បាន​ទង្គិច​ក្បាល​នឹង​អំ​ពូ​ល​ភ្លើង ស្រាប់តែ​ស្ត្រី​រង​គ្រោះ​យកដៃ​ចាប់​អំ​ពូ​ល ក្នុង​បំណង​ទប់​កុំឱ្យ​បែក ចៃដន្យ​អាក្រក់​​ក៏​ចំ​ខ្សែ​មានមុខ​ដំណរ​ឆក់​ស្លាប់​តែ​ម្ដង​ទៅ ។ បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​បញ្ជាក់​ថា គាត់ និង​ប្រពន្ធ​មានកូន​ចំនួន​៤​នាក់ ក្នុង​ស្រី​ម្នាក់ ក្នុង​បន្ទុក​។

បន្ទាប់​ពី​កើតហេតុ សមត្ថ​កិ​ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ ដោយ​មានការ​ទទួលស្គាល់​ពី​បុរស​ជា​ប្តី​ថា ប្រពន្ធ​ខ្លួន​ពិតជា​ឆក់​ខ្សែភ្លើង​ស្លាប់​ពិតប្រាកដ​មែន ហើយ​ក៏​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ឱ្យ​បុរស​ជា​ប្តី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ