ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេដឺរ័រ​លើកពានជើងឯក Gerry Weber Open នៅអាល្លឺ​ម៉ង់​

12 ឆ្នាំ មុន

​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​វាយ​កូន​បាល់​កម្ម​វិធី​ Gerry​ Weber Open​​ប្រ​ចាំ​ឆ្នាំ​២០១៣​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​​ជើង​ខ្លាំង​របស់​រុស្ស៊ី​ Mikhail Youzhny ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​​អា​ទិត្យ​ទី​១៦​មិថុនា​កន្លង​មក​នេះ ។ ការ​ប្រ​កួត​ត្រូវ​បាន​ធ្វើ​នៅ​លើ​ទី​លាន​ដាំ​ស្មៅ​ ស្ថិត​ក្នុង​​ទី​ក្រុង Halle ប្រ​ទេស​អា​ល្លឺ​ម៉ង់ ។​​​

នៅ​ចំពោះ​មុខ​ទស្ស​និក​ជន​ជាជន​ជាតិ​អា​ល្លឺ​ម៉ង់​ ហ្វេដឺរ័រ​វ័យ​៣១​ឆ្នាំ​បាន​យក​ឈ្នះ Youzhny​ក្នុង​លទ្ធផល​ ៦-៧,៦-៣ ​និង​៦-៤​ទទួល​បាន​ពាន​ ATP​ Tourជា​លើក​ទី​៧៧​ក្នុង​អា​ជីព ។​ ដោយ​ឡែក​សម្រាប់​កម្ម​វិ​ធី Gerry​ Weber Open​ ​នេះ គឺ​ជា​ជ័យ​ជម្នះ​លើក​ទី​៦​ហើយ​ ៕