Jorge Lorenzo បានសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីគេបានយកឈ្នះជើងឯកប្រណាំងម៉ូតូជីភីជាលើកទី៣សម្រាប់រដូវកាលឆ្នាំថ្មីក្នុងកម្មវិធី Catalunya Moto Grand Prix នៅទីលានប្រណាំងក្រុងCatalunyaប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យទី១៦ខែមិថុនាកន្លងមកនេះ ។
កីឡាករអេស្ប៉ាញរូបនេះ គឺជាអ្នកបើកបរឱ្យក្រុមយ៉ាម៉ាហាបានបញ្ចប់ការប្រណាំងក្នុងថិរវេលា ៤៣នាទីនិង០៦.៤៧៩វិនាទីប្រជែងយកឈ្នះកីឡាករមិត្តរួមជាតិដានី ប៉េដ្រូហ្សាបើកបរឱ្យក្រុមហុងដាដែលបានបញ្ចប់ការប្រណាំងក្នុងថិរវេលា៤៣នាទីនិង០៨.២៤២វិនាទីពោលគឺយឺតជាង Lorenzo ១.៧៦៣វិនាទី។ ឯចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករអេស្ប៉ាញដដែល Marc Marquezដែលជាមិត្តរួមក្រុមដានី ប៉េដ្រូហ្សាបានបញ្ចប់ការប្រណាំងក្នុងថិរវេលា ៤៣នាទីនិង០៨.៣០៥វិនាទី ៕
ចែករំលែកព័តមាននេះ