Rui Alberto Faria Da Costa បានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះជើងឯកប្រណាំងកង់កម្មវិធី Tour de Suisseនៅប្រទេសស្វ៊ីសកាលពីថ្ងៃអាទិត្យទី១៦ខែមិថុនាកន្លងមកនេះ ។ ការប្រណាំងត្រូវបញ្ចប់ជាមួយនឹងដំណាក់ផ្តាច់ព្រ័ត្រដែលមានចម្ងាយ២៦,៨គីឡូម៉ែត្រនៅទីក្រុង Flumserberg ប្រទេសស្វ៊ីស ។
បន្ទាប់ពីឆ្លងកាត់ការប្រណាំងអស់៩ដំណាក់ដែលមានចម្ងាយផ្លូវសរុប១៣៩៨,៦គីឡូម៉ែត្រ Costaដែលជាអ្នកជិះកង់ឱ្យក្រុមMovistar Teamបានយកឈ្នះជើងឯកបន្ទាប់ពីបានប្រើអស់ថិរវេលាសរុបតិចជាងគេបំផុតគឺ៣១ម៉ោង៨នាទីនិង១១វិនាទីយកឈ្នះកីឡាករហូឡង់ Bauke Mollema ជិះឱ្យក្រុម Blanco Pro Cycling Teamដែលបានប្រើថិរវេលាច្រើនជាង១នាទីនិង២វិនាទីនិងឈ្នះកីឡាករឆែក Roman Kreuzigerជិះឱ្យក្រុម Team Saxo-Tinkoff ដែលបានប្រើពេលច្រើនជាង១នាទីនិង១០ វិនាទី៕
ចែករំលែកព័តមាននេះ