ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​រ៉េង​រ៉ូវ័រ​ ស្លាកលេខ​ខេមរភូមិ​របស់​​កូន​លោក​ឧកញ៉ា​ម្នាក់​ដឹក​ស្ត្រី​ស្នេហ៍​ដើរ​លេង​ពេល​រាត្រី​បើក​បោះពួយ​បុក​ដើម​ក្ងោក​​បាក់​ជើង​ទាំង​២​នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ រថយន្ត​ម៉ាក​រ៉េង​រ៉ូវ័រ (RANGE ROVER) ពណ៌ខ្មៅ ​ពាក់​​ស្លាក​លេខ​ខេមរភូមិន្ទ​០២.២.៣៥១៧ មួយ​​គ្រឿង​ ដែល​គេ​​អះ​អាង​​ថា ​បើក​បរ​ដោយ​កូន​ប្រុស​របស់​ឧកញ៉ា​ម្នាក់​​​​បើក​​ដើរ​លេង​លំហែ​​កាយ​​​ពេល​រាត្រី​​ជា​មួយ​ស្រី​ស្នេហ៍​បាន​​បោះពួយក្នុង​ល្បឿន​លឿន​ទៅ​បុក​ដើមក្ងោក​មួយដើម​​​ប៉ុន​ខ្លួន​មនុស្ស​នៅចំណុចផ្លូវកោង​ពេញទំហឹង បណ្តាល​ឱ្យ​បាក់​ជើង​ស្តាំទាំង​២​នាក់​​ ហើយ​រថយន្ត​ផ្ទុះ​ពោង​ទាំង​២​ស្រុញ​ក្បាល​ជាប់​ទៅ​មុខ​លែង​រួចធ្វើឱ្យ​រញ្ជួយ​​បាក់​

រាជធានីភ្នំពេញ​ ៖ រថយន្ត​ម៉ាក​រ៉េង​រ៉ូវ័រ (RANGE ROVER) ពណ៌ខ្មៅ ​ពាក់​​ស្លាក​លេខ​ខេមរភូមិន្ទ​០២.២.៣៥១៧ មួយ​​គ្រឿង​ ដែល​គេ​​អះ​អាង​​ថា ​បើក​បរ​ដោយ​កូន​ប្រុស​របស់​ឧកញ៉ា​ម្នាក់​​​​បើក​​ដើរ​លេង​លំហែ​​កាយ​​​ពេល​រាត្រី​​ជា​មួយ​ស្រី​ស្នេហ៍​បាន​​បោះពួយក្នុង​ល្បឿន​លឿន​ទៅ​បុក​ដើមក្ងោក​មួយដើម​​​ប៉ុន​ខ្លួន​មនុស្ស​នៅចំណុចផ្លូវកោង​ពេញទំហឹង បណ្តាល​ឱ្យ​បាក់​ជើង​ស្តាំទាំង​២​នាក់​​ ហើយ​រថយន្ត​ផ្ទុះ​ពោង​ទាំង​២​ស្រុញ​ក្បាល​ជាប់​ទៅ​មុខ​លែង​រួចធ្វើឱ្យ​រញ្ជួយ​​បាក់​មែកក្ងោក​២ធ្លាក់​រាយប៉ាយមក​ដី ។​

គ្រោះថ្នាក់​ដ៏រន្ធត់​​នេះបាន​កើតឡើង​កាល​ពីវេលាម៉ោង​១​និង៣០​នាទី​​យប់​​ចូល​ថ្ងៃទី​១៦ មិថុនា ២០១៣ ​​នៅចំណុច​មុខផ្ទះ​ជួស​ជុល​ម៉ាស៊ីន​ត្រជាក់​យីហោ «ហេង​ហុង» ស្ថិត​នៅផ្ទះ​លេខ៧ ​ផ្លូវលេខ​២៧១ ​ភូមិទី១៣ សង្កាត់​ទឹក​ល្អក់ទី​២ ខណ្ឌទួលគោក ។

​អ្នក​បើក​បរ​ដែល​រង​របួស​ឈ្មោះ​សៀង ​សេង​លីម ភេទ​ប្រុស អាយុ​២៩ឆ្នាំ ​ជា​មន្ត្រី​យោធា​ឋានៈ​អនុ​​សេនីយ៍​ឯក ​នៅទីចាត់​ការ​ការងារ​ព្រំដែន​ ហើយ​​ត្រូវបាន​គេស្គាល់​​​ថា ជា​កូន​ឧកញ៉ា​​ម្នាក់​មាន​​ទីលំនៅ​តាម​ផ្លូវ​លេខ២៧៣ ​ក្នុង​ភូមិ​ទួល​​គោក សង្កាត់​​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ បាន​​​របួស​បាក់​ជើង​ស្តាំ​ត្រូវ​បញ្ជូន​ទៅ​កាន់​គ្លី​និក​ឯក​ជន ។ ចំណែក​ស្រី​ស្នេហ៍​ឈ្មោះស្រីកា អាយុ​​២០​ឆ្នាំ បាន​រង​របួស​បាក់​ជើង​ស្តាំ​ដូចគ្នា ។

តាម​​សាក្សី​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​រ៉េង​រ៉ូវ័រ (RANGE ROVER) ពណ៌ខ្មៅ មាន​ស្លាក​លេខ​ខេមរភូមិន្ទ ០២.២.៣៥១៧ មួយ​គ្រឿង​ខាង​លើ​​​ជិះ២​នាក់​ ស្ត្រី​ស្នេហ៍​បាន​ធ្វើ​​ដំណើរ​តាម​​បណ្តោយ​ផ្លូវលេខ២៧១ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ល្បឿន​លឿន ។ ​​​នៅពេល​ធ្វើដំណើរ​​មក​ដល់​ផ្លូវកោង​​ត្រង់ចំណុច​​ផ្លូវ​បំបែក​កែង​វិថី​ឧកញ៉ា​ទេព​ផន ជិតដល់​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​​ ក៏​ស្រាប់តែ​រថយន្ត​នោះ​មិន​បាន​បត់​តាម​ផ្លូវទេ ដោយ​ល្បឿន​លឿន ក៏ជ្រុល​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​បង្គោល​​ស្លាក​​លក់​​អាគុយ​មុខ​ផ្ទះ​លេខ​5EO ​បាក់​រាប​ដល់​ដី ហើយ​​ជ្រុល​ទៅ​បុក​ដើម​​​ក្ងោក​​១​ដើម​ប៉ុន​ខ្លួន​មនុស្ស​ចាស់​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​កៀប​​ជាប់​នឹង​ដើម​ក្ងោក​ខ្ទេច​មុខ​មួយ​កំណាត់​  និងផ្ទុះ​ពោង​ការពារ​សុវត្ថិ​ភាព​ទាំង​២​ ហើយ​​​បាក់​ធ្លាក់​មែក​ក្ងោក​រាយ​ពេញ​ក្រោម​ដើម ។

​តាម​ព័ត៌​មាន​ឱ្យ​ដឹងទៀតថា ​នៅយប់​នោះ​គេ​បាន​ឮសំឡេង​​ដូច​រន្ទះ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋក្បែរនោះភ្ញាក់​ក្រញ៉ង​ពីដំណេក​ ហើយ​ភ្លាម​នោះ​គេ​ឃើញ​​បុរស​ម្នាក់​ជា​មន្ត្រី​​យោធាដែល​​​ជា​កូន​ឧកញ៉ា​ម្នាក់ និង​ស្ត្រីវ័យ​ក្មេង​ម្នាក់​ដែល​​គេ​អះអាងថា​ជា​សង្សារ​នឹងគ្នា​បាន​បាក់​ជើង ស្រវា​ចេញ​ពី​រថយន្ត​ដោយ​មាន​ប្រជា​ពល​រដ្ឋនាំគ្នា​គ្រា​ចេញ​ ហើយ​​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ពេទ្យ​ឯក​ជន ។ ភ្លាមៗនោះ​គេ​ឃើញលោក​សាំង សុភៈវិចិត្រ ​អភិ​​បាល​​​រង​ខណ្ឌ​ទួល​គោក រួម​ទាំង​ប៉ូលិស​​ប៉ុស្តិ៍ និង​ខណ្ឌ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​​ចាត់​ចែង​ហៅ​រថយន្ត​ស្ទូច​​បញ្ជូន​​ទៅកាន់​អធិការ​ដ្ឋាន​ខណ្ឌ​ទួលគោក ដើម្បី​ដោះស្រាយតាម​ផ្លូវ​ច្បាប់៕