ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​អ៊ី​ហ្សុយ​ស៊ុយ​ម្ចាស់​ស្រវឹង​បួង​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​ ១​ដើម​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ ១​ដើម​ បា​នបាក់​រង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​​អ៊ី​ហ្សុយ​ស៊ុយ​ 4X4 ពណ៌​ខ្មៅ​ ១គ្រឿង ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2F-0292 ជិះ​គ្នា​ ៤នាក់​ សុទ្ធ​តែ​បុរស ​ទំនង​ជា​ស្រវឹង​ស្រា​ជោគ​ជាំ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៧០​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះមក​ដល់ត្រង់រ​ង្វង់​​មូល​កួច​កាណុង​ស្តាត​ចាស់​

រាជ​ធានី​ភ្នំពេញ​ ៖ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ ១​ដើម​ បា​នបាក់​រង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​​អ៊ី​ហ្សុយ​ស៊ុយ​ 4X4 ពណ៌​ខ្មៅ​ ១គ្រឿង ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2F-0292 ជិះ​គ្នា​ ៤នាក់​ សុទ្ធ​តែ​បុរស ​ទំនង​ជា​ស្រវឹង​ស្រា​ជោគ​ជាំ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៧០​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះមក​ដល់ត្រង់រ​ង្វង់​​មូល​កួច​កាណុង​ស្តាត​ចាស់​ រថ​យន្ត​បួងចង្កូត​បត់​ស្តាំ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ ចំណែក​រថ​យន្ត​បា​នបោក​ខ្ទប់​នឹង​គល់​ឈើ​ខូច​ខាត​​មុខ​ផ្នែកខាង​ឆ្វេង​ទាំង​ស្រុង​ និង​បណ្តាល​ឱ្យ​មនុស្ស​ ៤នាក់​ រង​របួស​ធ្ងន់​ស្រាល​ ។

ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៣​ និង​ ៣០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈា​នចូ​លថ្ងៃទី​១៦​ មិថុនា​ ២០១៣​ ចំណុច​​ផ្លូវ​លេខ​៧០​ កែងផ្លូវ​​៩៣​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។ ក្រោយ​កើត​ហេតុ​អ្នក​រង​របួស​ធ្ងន់​ ២នាក់​ ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​គ្លីនិ​កឯក​ជន​ ឯ​​អ្ន​ក​រង​របួស​ស្រាល​ ២នាក់​ ទៀត​បា​ន​រត់​គេ​ច​ខ្លួនបាត់​​ ចំណែក​​រថ​យន្ត​បង្ក​ត្រូវ​សមត្ថ​កិច្ចនាំ​យក​មក​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ៕