ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ហាយ​ប្រ៊ីត​បើក​បុក​ខឿន​សួន​ច្បារ​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វា​ បណ្តាល​ឱ្យ​បាក់​​ និង​ប្រេះ ២កង់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ខឿន​សួន​ច្បារ​ត្រង់​ចំណុច​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វា​ បា​នរង​ការ​ខូចខាត​បាក់​ និង​ប្រេះ​ ចំនួន​ ២កង់​ ខណៈ​ដែល​រថ​យន្ត​កា​មរី​ហាយ​ប្រ៊ីត​ ពណ៌​ទឹក​ប្រាក់ ១គ្រឿង​ ម្ចាស់​ស្រវឹង​ធ្លាក់​ភ្នែក​ បា​នបើក​ទៅ​បុក​ពេញ​ទំហឹង​ ចំណែក​រថ​យន្ត​ដាច់​កង់​ឆ្វេង​ទៅ​មុខ​លែង​រួច​ ដែល​ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២​ និង​ ៤០​នាទី

រាជ​ធានី​ភ្នំពេញ​ ៖ ខឿន​សួន​ច្បារ​ត្រង់​ចំណុច​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វា​ បា​នរង​ការ​ខូចខាត​បាក់​ និង​ប្រេះ​ ចំនួន​ ២កង់​ ខណៈ​ដែល​រថ​យន្ត​កា​មរី​ហាយ​ប្រ៊ីត​ ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ ម្ចាស់​ស្រវឹង​ធ្លាក់​ភ្នែក​ បា​នបើក​ទៅ​បុក​ពេញ​ទំហឹង​ ចំណែក​រថ​យន្ត​ដាច់​កង់​ឆ្វេង​ទៅ​មុខ​លែង​រួច​ ដែល​ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២​ និង​ ៤០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦​ មិថុនា​ ២០១៣​ ​នៅ​ចំណុច​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វា ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។

ក្រោយ​កើតហេតុ​ ម្ចាស់​រថ​យន្ត​បង្ក​បាន​ប្រញាប់​ចុះ​មក​ដោះសា្លក​លេខ​រថ​យន្ត​ និង​បា​នទាក់​ទង​ទៅ​សាច់​ញាតិ​ឱ្យ​យក​រថ​យន្ត​ស្ទូច​មក​ស្ទូច​រថ​យន្ត​របស់​ខ្លួន​ចេញ​ពី​កន្លែងកើត​ហេតុ​ ដោយ​ពុំ​មា​នសមត្ថ​កិច្ច​ចុះ​អន្តរា​គមន៍​ឡើយ​ ៕