ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្តឡេន​រ៉ូ​វែររេ​ចង្កូត​ទៅ​បុក​ដើម​​ក្ងោក​ របួស​ធ្ងន់​ស្រាល​ ២នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បា​នរង​របួស​ធ្ងន់​បាក់​ជើង​ និង​ស្រ្តី​ម្នាក់​រង​របួស​ស្រាល​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ជិះ​រថ​យន្ត​ឡេន​រ៉ូវែរ​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាកលេខ​ ខេម​រៈភូមិន្ទ​ 02 2-3517 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅជើង​ ក៏​ស្រាប់​តែ​រេ​ចង្កូត​ទៅបុក​ដើម​ក្ងោក​ ១ដើម​ ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រថ​យន្ត​គាបជាប់​នឹង​ដើម​ក្ងោកខ្ទេច​មួយ​កំណាត់​មុខ​​ ។

​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពីវេលា​ម៉ោង ១​ និង​ ៣០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦​ មិថុនា​ ២០១៣​ នៅចំណុច​មុខ​ផ្ទះ​លេខ​៩ ផ្លូវ​២៧១​ ក្រុម​ទី​៣​ ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក​ ។​ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្រ្គោះ​នៅ​គ្លីនិក​ឯក​ជន​ ចំណែក​រថ​យន្ត​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ទួល​គោក​​ ៕