ឡិចស៊ីសបើកបុកម៉ូតូគុប រងរបួសស្រាល ២នាក់ រួចបើករត់គេចបាត់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ និងស្រ្តីម្នាក់ បានរងរបួសស្រាល ខណៈដែលជិះម៉ូតូគុប ពណ៌ទឹកប៊ិច ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-9793 ធ្វើដំណើរតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចរង្វង់មូលកាំកូស៊ីធី ក៏ត្រូវរថយន្តឡិចស៊ីស470 ១គ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2L-0619 បើកបុក បណ្តាលឱ្យម៉ូតូដួលរងការខូចខាត ឯរថយន្តបានបើករត់គេច ។
ចែករំលែកព័តមាននេះ