ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​នគរ​បា​លស្រុក​ពញា​ក្រែក​ សហ​ការ​ជាមួយ​នគរ​បាល​ស្រុក​មេមត់​ ប្រមាញ់​បា​នជន​សង្ស័យ​ឆក់​ខ្សែក. ២នាក់​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចា​ម ៖ សមត្ថ​កិច្ច​នគរ​បា​លស្រុក​ពញា​ក្រែក​ សហ​ការ​ជាមួយ​កម្លាំង​នគរ​បាល​ស្រុក​មេមត់​ បា​នតាម​ប្រមាញ់​ចាប់​ជន​សង្ស័យ​ឆក់​ខ្សែ​ក.​ ចំនួន ២នាក់​ បា​នជា​បន្ត​បន្ទាប់​ កាល​ពី​វេលា​ម៉ោង​ ៣​ និង​ ៥០​នាទី​ រសៀល​ថ្ងៃទី​១៤​ មិថុនា​ ២០១៣​ ដែល​ជន​សង្ស័យ​ទី១​. ឈ្មោះ​ សាង​ រិទ្ធ​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ មា​នទី​

ខេត្ត​កំពង់​ចា​ម ៖ សមត្ថ​កិច្ច​នគរ​បា​លស្រុក​ពញា​ក្រែក​ សហ​ការ​ជាមួយ​កម្លាំង​នគរ​បាល​ស្រុក​មេមត់​ បា​នតាម​ប្រមាញ់​ចាប់​ជន​សង្ស័យ​ឆក់​ខ្សែ​ក.​ ចំនួន ២នាក់​ បា​នជា​បន្ត​បន្ទាប់​ កាល​ពី​វេលា​ម៉ោង​ ៣​ និង​ ៥០​នាទី​ រសៀល​ថ្ងៃទី​១៤​ មិថុនា​ ២០១៣​ ដែល​ជន​សង្ស័យ​ទី១​. ឈ្មោះ​ សាង​ រិទ្ធ​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ មា​នទី​លំនៅ​ភូមិ​ស្រមូង​ ឃុំ​ស្រមូង​ ស្រុក​មេមត់​ ខេត្ត​កំពង់​ចាម​ ទី២. ឈ្មោះ​ កោក​ វណ្ណា​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ។ នៅ​ក្នុង​ប្រតិ​បត្តិ​ការ​នេះ សមត្ថ​កិច្ច​ដក​ហូត​បា​នខ្សែ​ក.១ខ្សែ​ និង​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ ១គ្រឿង​ ។

​លោក​វរសេនីយ៍ត្រី​ ឯម​ កុសល​ អធិការ​នគរ​បា​ល​ស្រុក​មេមេត់​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ ២នាក់​ ខាង​លើ​នេះ​ ជិះ​ម៉ូតូ​ម៉ា​កC125 ពណ៌​ខ្មៅ​ ១គ្រឿង​ អត់​មា​ន​ស្លាក​លេខ​ ស៊េរី​២០០៩​ ឡើង​ស៊េរី​០១១ បា​នធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​ក.ពី​ប្រជា​ពល​រដ្ឋ​ម្នាក់​នៅ​ចំណុច​ភូមិ​ស្អំ​ ឃុំ​ក្រែក​ កាល​ពី​រសៀល​​ថ្ងៃទី​១៤​ មិថុនា​ នេះ ហើយ​ភ្លាម​ៗ​សមត្ថ​កិច្ច​ក៏​ចេញ​ប្រតិ​បត្តិ​ការ​ចាប់​បា​នតែ​ម្តង​​ ៕