ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ​អាច​ចុះ​ចត​យន្ដហោះ​កាន់តែ​ធំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​បញ្ចប់​ការ​ពង្រីក​ប្រវែង​ផ្លូវរ​ត់របស់​ខ្លួន​ហើយ ដែល​អនុញ្ញាត​ឲ្យ​ព្រ​លាន​នេះ​មាន​សមត្ថភាព​ទទួល​យន្តហោះ​ធុន​ធំ​ចុះ​ចត​បាន​ដោយ​សុវត្ថិភាព និង​មាន​ភាព​ងាយស្រួល​ជាង​មុន ។ នេះ​បើ​តាម​អគ្គនាយក​ក្រុមហ៊ុន​សម្បទាន​ព្រ​លាន​យន្តហោះ​កម្ពុជា ។ លោក Eric…

រាជធានី​ភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​បញ្ចប់​ការ​ពង្រីក​ប្រវែង​ផ្លូវរ​ត់របស់​ខ្លួន​ហើយ ដែល​អនុញ្ញាត​ឲ្យ​ព្រ​លាន​នេះ​មាន​សមត្ថភាព​ទទួល​យន្តហោះ​ធុន​ធំ​ចុះ​ចត​បាន​ដោយ​សុវត្ថិភាព និង​មាន​ភាព​ងាយស្រួល​ជាង​មុន ។ នេះ​បើ​តាម​អគ្គនាយក​ក្រុមហ៊ុន​សម្បទាន​ព្រ​លាន​យន្តហោះ​កម្ពុជា ។

លោក Eric Delobel បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា កន្លង​មក​ថា ផ្លូវ​រត់​យន្តហោះ​ថ្មី​នេះ មាន​លទ្ធ​ភាព​ទាក់ទាញ​ការ​ចុះ​ចត​យន្តហោះ អន្តរជាតិ​ធំ​ៗ​កាន់តែ​ច្រើន​រហូត​ដល់​រយៈពេល​១៥​ឆ្នាំទៅ​មុខ​ទៀត ដែល​នឹង​ជួយ​លើកកម្ពស់​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ ។ លោក​បន្ត​ថា ៖« ផ្លូវ​ថ្មី​នេះ​បាន​ប្រើប្រាស់​បច្ចេកទេស​សាងសង់​ទំនើប ដែល​ធានា​បាន​ទាំង​សុវត្ថិភាព​នៃ​ការ​ចុះ​ចត និង​ការ​រត់ឡើង​របស់​យន្តហោះ »​។

អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក សយ សុ​ខាន់ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​ស្ថាបនា​ផ្លូវ​រត់​យន្តហោះ​ថ្មី​នេះ គឺ​បាន​បង្កើន​ភាព​កក់ក្តៅ​ដល់​អ្នក​ធ្វើ​ដំណើរ ខណៈ​ដែល​ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​កំពុង​មាន​កំណើន​ខ្ពស់​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ផ្លូវ​រត់​យន្តហោះ​ថ្មី​នេះ​មាន​ប្រវែង​៣​ពាន់​ម៉ែត្រ ដែល​ចំណាយ​ទឹកប្រាក់​វិនិយោគ​ជាង​១២​លាន​ដុល្លា​អា​មេ​រិ​ក ហើយ​គ្រោង​សាងសង់​ចំណត​យន្តហោះ​ចំនួន​១០​ចំណត​បន្ថែម​ទៀត ដើម្បី​កាន់តែ​ផ្តល់​ភាព​ងាយ​ស្រួល ក្នុង​ការ​ទទួល​យន្តហោះ​ធំ​ៗ​មក​ពី​ក្រៅប្រទេស ។

លោក ពេជ្រ សុ​ប៉ុន​តារា ប្រធាន​ផ្នែក​បង្កើន​ការ​ហោះហើរ​នៃ​អាកាសយានដ្ឋាន​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​សាងសង់​ពង្រីក​ផ្លូវ​រត់​បន្ថែម​នេះ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អាច​មាន​លទ្ធភាព​ទទួល​អាកាសចរណ៍ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ជាង​៤០០​នាក់ និង​មាន​សមត្ថភាព​ទទួល​យន្តហោះ​ចុះ​ចត​កាន់តែ​ច្រើន​ជាង​មុន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ