ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់ពាន​រង្វាន់Confederation Cup និង ជើងឯក​អឺរុបU21 សម្រាប់ចុង​សប្តាហ៍នេះមាន​4 ប្រកួត គូ​សំខាន់ៈ ម្ចាស់ផ្ទះ របាំសំបា ប្រេស៊ីលសង្ឃឹម​យកឈ្នះអ្នក​លេងដាវ សាម៉ូរ៉ៃ ជប៉ុន ខណៈ យុវជន​អេស្ប៉ាញអាយុ​ក្រោម21ឆ្នាំ មិនពិបាក​យកឈ្នះ​ន័រ​វែស

12 ឆ្នាំ មុន

​អឺរ៉ុប​ U21 សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​មាន​ 4 ប្រកួត ។ ក្រុម​ម្ចាស់​ផ្ទះ​របាំ​សំបា​ប្រេ​ស៊ីល​សង្ឃឹម​ឈ្នះ​អ្នក​លេង​ដាវ​សាម៉ូ​រ៉ៃ​ជប៉ុន​ ខណ​ៈ​អេ​ស្បា៉ញ​​អាយុ​ក្រោម​ 21 ឆ្នាំ​ (U21)មិន​ពិ​បាក​យក​ឈ្នះ​នរ័​វេស​ ។

ការ​​ប្រកួត​​បាល់​​ទាត់​​ពាន​​រង្វាន់​ Confederations Cup និង​​ពាន​រង្វាន់​​ជើង​ឯក​​អឺរ៉ុប​ U21 សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​មាន​ 4   ប្រកួត ។ ក្រុម​ម្ចាស់​ផ្ទះ​របាំ​សំបា​ប្រេ​ស៊ីល​សង្ឃឹម​ឈ្នះ​អ្នក​លេង​ដាវ​សាម៉ូ​រ៉ៃ​ជប៉ុន​ ខណ​ៈ​អេ​ស្បា៉ញ​​អាយុ​ក្រោម​ 21 ឆ្នាំ​ (U21)មិន​ពិ​បាក​យក​ឈ្នះ​នរ័​វេស​ ។

ប្រកួត​ Confederations Cup (នៅ​ប្រេស៊ីល​)​
ថ្ងៃ​សៅរ៍​
Brazil  V Japan
Brazil ចំណាត់​ថ្នាក់​ FIFA លេខ​ 22 ។ ជា​ក្រុម​ការ​ពារ​ជើង​ឯក​ Confederations Cup   2009 ។ ក្រុម​ប្រេ​ស៊ីល​ធ្លាប់​ជាប់​ជើង​ឯក​ចំនួន​ 3 ដង​គឺ​ឆ្នាំ​ 1997,2005,2009 និង​រង​ជើង​ឯក​ម្តង​ក្នុង​ឆ្នាំ​ 1999 ព្រម​ទាំង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ 4 ម្តង​ឆ្នាំ​ 2001 ។ វត្ត​មាន​ចូល​រួម​ប្រកួត​ Confederations Cup​ មាន​ចំនួន​ 6 លើក​ ។ ​កីឡា​ករ​ឆ្នើម​មាន​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Neymar ស៊ុត​បាល់​បាន​ 20 គ្រាប់​ កី​ឡា​ករ​ខ្សែ​ប្រយុទ្ធ​ Fred ស៊ុត​បាល់​បាន​ 11 គ្រាប់​ និង​កីឡា​ករ​ខ្សែ​ការ​ពារ​ដ៏​រឹង​មាំ​ Thiago Silva ស៊ុត​បាល់​បាន​ 1 គ្រាប់​ ។ លទ្ធ​ផល​ 5ប្រកួត​ចុង​ក្រោយ​គឺ​ 2-3-0។  3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Chile 2-2 ស្មើ​ England 2-2 បន្ទាប់​មក​លេង​ឈ្នះ​France 3-0 មិត្ត​ភាព​ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត​ ។
Japan ចំណាត់​ថ្នាក់​ FIFA លេខ​ 32 ។ Japan មិន​ធ្លាប់​ជាប់​ជើង​ឯក​ Confederations Cup ម្តង​សោះ​ តែ​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ​ ​2ម្តង​ក្នុង​ឆ្នាំ​ 2001 ។ វត្ត​មាន​ប្រកួត​ Confede​-rations Cup មាន​ចំនួន​ 4 លើក​ ។ កី​ឡា​ករ​ឆ្នើម​របស់​ជប៉ុន​មាន​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Okazaki ស៊ុត​បាល់​បាន​ 33 គ្រាប់​កីឡា​ករ​ខ្សែ​បម្រើ​ 2 រូប​ គឺ​ Honda ស៊ុត​បាល់​បាន​ 14 គ្រាប់​ និង​កីឡា​ករ​ Kagawa ស៊ុត​បាល់​បាន​ 13 គ្រាប់​។ លទ្ធ​ផល​ 5 ប្រកួត​ចុង​ក្រោយ​​គឺ​ 2-1-2 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Bulgaria 2-0 មិត្ត​ភាព​​ស្មើ​ Australia 1-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ឈ្នះ​ Iraq 1-0 ជម្រុះ​ World Cup ក្រៅ​  ផ្ទះ ។
ប្រវត្តិ​ជួប​គ្នា​ 4 ប្រកួត​គឺ​៖
-06-01 Brazil 0-0 Japan
-06-05 Japan 2-2 Brazil
-06-06 Japan 1-4 Brazil
-10-12 Japan 0-4 Brazil

ទស្ស​នៈ​ WDW:Brazil ឈ្នះ​ 2-0
ទស្ស​នៈ​ PD : (គ្មាន)
ថ្ងៃ​អាទិត្យ​
Mexico  V Italy 
Mexico ចំណាត់​ថ្នាក់​ FIFA លេខ​ 17 ។ ក្រុម​ Mexico ធ្លាប់​ជាប់​ជើង​ឯក​ម្តង​កាល​ពី​ឆ្នាំ​1999 ចំណាត់​ថ្នាក់​លេខ​ 3 ម្តង​ក្នុង​ឆ្នាំ​ ​1995 និង​ចំណាត់​ថ្នាក់​លេខ​ 4 ម្តង​ដែរ​ ក្នុង​ឆ្នាំ​ 2005 ។ វត្ត​មាន​ប្រកួត​ Confederations Cup មាន​ចំនួន​ 5   ដង ។ ​កីឡា​ករ​ឆ្នើម​របស់​ Mexico គឺ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Hernandez ស៊ុត​បាល់​បាន​ 32 គ្រាប់​ កីឡា​ករ​ Santos ស៊ុត​បាល់​បាន​ 14 គ្រាប់​ និង​កីឡា​ករ​ខ្សែ​បម្រើ​ Guardado ស៊ុត​បាល់​បាន​ 14 គ្រាប់​ ។ លទ្ធ​ផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​   1-4-0 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Jamaica 1-0 ស្មើ​ Panama 0-0 ក្រៅ​ផ្ទះ​ និង​ស្មើ​ Costa Rica  0-0 ជម្រុះ​ World Cup ក្នុង​ផ្ទះ​ ។
Italy ចំណាត់​ថ្នាក់​ FIFA លេខ​ 8 ។ Italy មិន​ធ្លាប់​ជាប់​ជើង​ឯក​ Confederations Cup នោះ​ទេ​ ។ វត្ត​មាន​ប្រកួត​ Confederations Cup មាន​ចំនួន​ 1 ដង​ ក្នុង​ឆ្នាំ​ 2009 បាន​ត្រឹម​តែ​ជុំ​ទី​   1 ។ កី​ឡា​ករ​សំខាន់​ៗ​គឺ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Alberto ស៊ុត​បាល់​បាន​ 18 គ្រាប់​ កី​ឡា​ករ​ខ្សែ​ប្រយុទ្ធ​ Balotelli ស៊ុត​បាល់​បាន​ 8 គ្រាប់​ ​កីឡា​ករ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ De Rossi ស៊ុត​បាល់​បាន​ 14 គ្រាប់​ និង​កីឡា​ករ​ Pirlo ស៊ុត​បាល់​បាន​ 12 គ្រាប់​ ។​លទ្ធ​ផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 2-3-0 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ឈ្នះ​ San Marino 4-0 មិត្ត​ភាព​ក្នុង​ផ្ទះ​ស្មើ​ Czech 0-0 ជម្រុះ​ World Cup ក្រៅ​ផ្ទះ​ ​ស្មើ​ Haiti 2-2 មិត្ត​ភាព​ក្នុង​ផ្ទះ​ ។
ប្រវត្តិ​ជួប​គ្នា​  4 ប្រ​កួត​​គឺ​ ៖
-06-70 Italy 4-1 Mexico
-04-94 Italy 1-1 Mexico
-06-02 Mexico 1-1 Italy
-06-10 Italy 1-2 Mexico

ទស្ស​នៈ​ WDW : Italy ឈ្នះ​ 2-1
ទស្ស​នៈ​ PD : (គ្មាន)​
ប្រកួត​ជើង​ឯក​អឺ​រ៉ុប​ខាប់​វគ្គ​ 1/2 នៅ​អីុ​​ស្រាអែល​
ថ្ងៃ​សៅរ៍​
Spain U21 V Norway U21
Spain U21 លេខ​ 1 មក​លើ​ពូល​ B ។ 3 ប្រកួត​ជម្រុះ​ក្នុងពូល​គឺ​ 3-0-0 ស៊ុត​បាល់​បាន​ 5 គ្រាប់​ តែ​គ្មាន​របូត​វិញ​ 1 គ្រាប់​សោះ​ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Russia U21 1-0 ឈ្នះ​ Germany U21 1-0 និង​បន្ត​ឈ្នះ​ Holland U21 3-0 ក្នុង​ទឹក​ដី​អីុ​ស្រាអែល​ ។
Norway U21 លេខ​ 2 មក​ពី​ពូល​ A ។ 3 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 1-2-0 ស៊ុត​បាល់​បាន​ 6 គ្រាប់​ និង​របូត​វិញ​ 4 គ្រាប់​ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Israel U21 2-2 ឈ្នះ​ England U21 3-1 បន្ទាប់​មក​លេង​ស្មើ​​ Italy U21 1-1 ក្នុង​ទឹក​ដី​អីុ​ស្រា​អែល​ ។ ​       
 (ពុំ​មាន​ប្រវត្តិ​ជួប​គ្នា​)

ទស្ស​នៈ​ WDW :Spain U21 ឈ្នះ​ 2-1
ទស្ស​នៈ​ PD : (គ្មាន)​
Italy U21  V Holland U21
Italy U21 លេខ​ 1 មក​ពី​ពូល​ A ។ 3 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 2-1-0 ស៊ុត​បាល​់​បាន​ 6 គ្រាប់​និង​របូត​វិញ​ 1 គ្រាប់​ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ England U21 1-0 ឈ្នះ​ Israel U21 4-0 បន្ទាប់​មក​លេង​ស្មើ​ Norway U21  1-1 ក្នុង​ទឹក​ដី​អីុ​ស្រា​អែល​ ។
Holland U21 លេខ​ 2 មក​ពី​ពូល​ B ។ 3 ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ 2-0-1 ស៊ុត​បាល់​បាន​ 8 គ្រាប់​ និង​របូត​វិញ​ 6 គ្រាប់​ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Germany U21 3-2 ឈ្នះ​ Russia U21 5-1 តែ​ចាញ់​ Spain U21 3-0 ក្នុង​ទឹក​ដី​អីុ​ស្រា​អែល​ ។
ប្រវត្តិ​​ជួប​គ្នា​ 1 ប្រកួត​គឺ​ ៖
-05-06 Holland U21 1-0 Italy U21

ទស្ស​នៈ​ WDW : Italy U21 ឈ្នះ​ 3-1
ទស្ស​នៈ​ PD : (គ្មាន​)