ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ចង់កែទម្រង់អេក្រង់​ទូរ​ស័ព្ទ​ iPhone ឱ្យធំជាងមុន​និងមានច្រើនពណ៌

12 ឆ្នាំ មុន

ក្រុមហ៊ុន Apple Inc កំពុង​ចាប់ផ្តើម​​បង្កើត​​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​ដែល​មាន​អេក្រង់​ធំ​ជាង​មុន​ និង​​​បង្កើត​ឲ្យ​មាន​ច្រើន​ពណ៌​​​នៅ​ឆ្នាំ​ក្រោយ។គម្រោង​​នោះ​កំពុងស្ថិត​ក្រោម​ការ​ពិភា​ក្សា​នៅ​ឡើយ​ ហើយ​បញ្ជាក់​ឲ្យ​ឃើញ​ពី​របៀប​ដែល​ក្រុម​ហ៊ុន​មាន​មូល​ដ្ឋាន​នៅ​រដ្ឋ​កាលី​ហ្វ៊័រ​នីញ៉ា​​​ដែល​ធ្លាប់​គ្រប់គ្រង​ទីផ្សារ​ស្មាត​ហ្វូន​កំពុង​តែ​​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​ដៃ​គូ​ប្រជែង​កូរ៉េ​ខាង​ត្បូងរបស់ខ្លួន​ ។​

ក្រុមហ៊ុន​ Samsung បានវ៉ាដាច់​ Apple នៅ​ក្នុង​ភាគ​ហ៊ុន​ទីផ្សារ​តាម​រយៈ​​ភាព​ល្បី​ល្បាញ​​របស់​ពពួក​ទូរ​ស័ព្ទ​ស្មាតហ្វូន​ Galaxy ដែល​មាន​អេ​ក្រង់​ធំ រួមជាមួយនឹង​ការវាយលុក​ចូល​ទីផ្សារ​​នូវ​ផលិត​ផល​ដែលមានតម្លៃ​ខុសៗគ្នា​ជាច្រើន​ប្រភេទ ។

ប្រភពដដែលនោះបានឲ្យដឹងថា​ Apple កំពុង​​សម្លឹង​មើល​​ការ​​ផលិត ​iPhone ដែល​មាន​អេក្រង់​ធំ​ជាងមុន​២​ប្រភេទ​នៅ​ឆ្នា​ំ​ក្រោយ​ ដែល​មួយ​​ប្រភេទ​មាន​អេក្រង់​៤,៧​អីុង និង​មួយ​ប្រភេទ​​ទៀត​មាន​អេក្រង់​​៥,៧​អីុង ។ គេ​និយាយ​ថា ​ក្រុម​ហ៊ុនផ្គត់ផ្គង់​ត្រូវបាន​យល់ព្រម​តាម​គម្រោង​​នោះ​ហើយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​ខាង​ក្រុម​ហ៊ុន​ Apple នឹង​ចាប់​ផ្តើម​ផលិត​​​​វា​ឲ្យ​មាន​អេក្រង់​ធំ​ជាង​មុន ឬ​ក៏​យ៉ាង​ណា​ ៕​