ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខណ្ឌ​ដង្កោ​នាំ​យក​អំណោយ​សម្ដេច​តេ​ជោ​ និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត​ទៅចែក​ជូន​ប្រជាពល​រដ្ឋ​ក្រីក្រ​​​សង្កាត់​ប្រទះ​ឡាង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ​អំណោ​យ​ជា​គ្រឿង​ឧ​ប​ភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន​របស់​សម្ដេច​អគ្គ​មហា​​សេនាបតី​តេ​ជោ​ហ៊ុន សែន​ និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន ត្រូវ​បាន​អាជ្ញធរ​ខណ្ឌដង្កោ​ដឹក​នាំដោយ​លោក​អភិបាល​ខណ្ឌ​នុត​ ពុធដារ៉ា នាំ​យក​ទៅចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ចំនួន​១០គ្រួសារ​ នៅក្នុង​សង្កាត់ប្រទះ​ឡាង​ ដើម្បី​ដោះ​ទ័ល​នូវ​​ទុក្ខ​លំបាក​។

 ពិធីនេះ​បានប្រព្រឹត្ត​ទៅនៅព្រឹកថ្ងៃទី​១៤ មិថុនា​ ២០១៣ នៅសង្កាត់​ប្រទះឡាង​ ខណ្ឌ​ដង្កោ ហើយ​​អំណោយ​ដែល​នាំ​​យក​ទៅចែកជូន​នាឱកាស​នោះ​រួម​មាន​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ អង្ករ​២៥គីឡូក្រាម មី​១កេស ទឹក​ត្រី​១យួរ ទឹកស៊ី​អ៊ីវ​១យួរ ទឹកដោះគោ​២កំប៉ុង​ ទឹកក្រូ​ច៥កំប៉ុង​ ស្ករស​២កញ្ចប់ តែ៣កញ្ចប់​ ចាន់ស្រាក់​១សម្រាប់​ ធុង​ទឹ​កកក១ និង​ថវិកា​ ១០ម៉ឺន​រៀល៕