ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង របួសធ្ងន់​ស្រាល​៣​នាក់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​ពេល​យប់ បណ្ដាល​អោយ​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់និង​ស្រាល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​ពេល​យប់ បណ្ដាល​អោយ​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់និង​ស្រាល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរ​ជើង​គោក​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ភាគី​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង ១S-៦៧៧៨ បើកបរ​ដោយ​ឈ្មោះ វ៉ឹ​ង រ័​ត្ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​រង​របួស​ជើង​ខាងស្ដាំ និង​អ្នក​រួម​ដំណើ​ម្នាក់​ឈ្មោះ ធី សេត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួស​បែកក្បាល និង​ជើង ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៣ ពាក់​ស្លាក​លេខ ភព​១ រ​៨៧០៩ បើកបរ​ដោយ​ឈ្មោះ សៅ គី​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ បាន​រង​របួស​បាក់ជើង​ខាងឆ្វេង ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ត្រង់​កន្លែង​កើតហេតុ ក៏​បុក​ជាមួយនឹង​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល​ឱ្យ​ដួល​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​អត់​ទឹក​រង​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ