ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! ​មន្ត្រីនគរបាលម្នាក់ទើប​សម្រា.លកូនបាន២ខែ ​បញ្ចប់គ្រប់យ៉ាង​លើស្ពានសេកុង​

6 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ សាកសព​ស្ត្រី​ដែលជាមន្ត្រី​នគរបាលក្រុងស្ទឹងត្រែង ត្រូវបានក្រុមគ្រួសាររកឃើញ

ខេត្តស្ទឹងត្រែង៖ សាកស.ព​ស្ត្រី​ដែលជាមន្ត្រី​នគរបាលក្រុងស្ទឹងត្រែង១រូប​ ត្រូវបានក្រុមគ្រួសាររកឃើញហើយ​នៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤នេះ​ ក្រោយបាត់ខ្លួនមួយថ្ងៃ បន្ទាប់ពីលោតពីលើស្ពានសេកុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៥ ឧសភា ២០២៤ ស្ថិតនៅលើស្ពានមិត្តភាពកម្ពុជា-ចិនសេកុង ស្ថិត​ក្នុង​ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ គួររំលឹកថា ភ្ញាក់ផ្អើល​ខ្លាំង​! ក្រោយ​ប៉ូលិស​ស្រី​ស្អាត​ម្នាក់​លោ​.​ត​.​ទឹ​.​ក​.​លើ​ស្ពាន​សេ​កុង

សូមរំលឹកឡើងវិញថា មុនពេលកើតហេតុ ​ស្ត្រីជាមន្ត្រី​នគរបាលក្រុងរងគ្រោះ​រូបនោះបានជិះរថយន្ត​មួយគ្រឿង​ម៉ាកកាមរី ពណ៌ទឹកប្រាក់ បើកបរមក​ដល់ចំណុចកណ្ដាលស្ពានក៏បានចូលទៅក្នុង​ប៉ម​នគរបាលការពារស្ពាន ហើយចេញមកវិញទុកសោរថយន្តលើដំបូល រួច​ក៏បានឡើងលើបង្កាន់ដៃស្ពាន លោ.តទម្លាក់ខ្លួនចុះ​ទៅក្នុងទឹក ។ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងដល់អ្នកធ្វើដំណើរ ព្រមទាំងអ្នកនេសាទនៅលើផ្ទៃទឹក ហើយភ្លាមនោះដែរ អ្នកនេសាទក៏បានបើកទូកទៅចំណុចកើតហេតុ ចុះរាវរក និងបង់សំណាញ់ដែរ​ តែរហូតមកទល់ពេលនេះនៅពុំទាន់ប្រទះឃើញនៅឡើយ។

ទាក់ទិននឹង​ករណីខាងលើនេះ មតិភាគច្រើននិយាយតៗគ្នាថា ​ស្ត្រី​ដែលជាមន្ត្រី​នគរបាលស្រស់ស្អាតរូបនោះទំនងជាមានវិបត្តិក្នុងគ្រួសារទើបនាងសម្រេចបញ្ចប់ជីវិតបែបនេះ។

​ស្ត្រី​ជាមន្ត្រីនគរបាលរងគ្រោះ​រូបនោះឈ្មោះអាយ សុធារ៉ា អាយុ​៣២ឆ្នាំ មានឋានៈជាអនុសេនីយ៍ទោ នាយរងផ្នែកស្ថិតិប្រជាជនក្រុងស្ទឹងត្រែង មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នាងមានប្តីបម្រើការងារនៅធនាគារ​មួយកន្លែង​ ក្នុងក្រុងស្ទឹងត្រែង មានកូនចំនួន​២នាក់ ​​ដែលកូនចុងក្រោយ​ទើប​សម្រាល​បាន២ខែប៉ុណ្ណោះ។

នៅថ្ងៃកើតហេតុ មានមតិជាច្រើននិយាយខុសៗគ្នា ដោយអ្នកខ្លះសង្ស័យ​ថានាងអាចប្រឌិតរឿងខ្លះគ្រាន់អោយគ្រួសារព្រួយបារម្ភហើយគេចខ្លួនមួយរយៈប៉ុណ្ណោះ ដោយសារតែរឿងវិបត្តិគ្រួសារ ចំណែកអ្នកខ្លះទៀតដាក់ការសង្ស័យថានាងពិតជាលោ.តទឹកសម្លាប់ខ្លួនមែន តែទោះបីយ៉ាងពាក្យពេចន៍ទាំងនោះគ្រាន់ជាការសង្ស័យប៉ុណ្ណោះ លុះត្រារកឃើញការពិតទើបអាចសន្និដ្ឋានបាន។

ជាក់ស្ដែងសាកសពត្រូវបានរកឃើញដោយគ្រួសារនៅវេលាម៉ោង៨និង៤៩នាទីព្រឹកថ្ងៃទី ១៦
ឧសភា ចម្ងាយពីស្ពានសេកុងប្រហែង១០០ម៉ែត្រ។

ពាក់ព័ន្ធការស្លា.ប់របស់​ស្ត្រីជាមន្ត្រី​នគរបាលក្រុងស្ទឹងត្រែងរូប​នោះ ពុំមានអ្នកណាអាចដឹងច្បាស់ថានាងមានវិបត្តិអ្វីនៅក្នុងគ្រួសារនោះឡើយ ទើបឈានដល់ការសម្រេចចិត្តបញ្ចប់ជីវិតបែបនេះ។
គ្រារកឃើញសាកសពស្ត្រីរងគ្រោះ​ ស្វាមីព្រមទាំងឪពុក និង​ក្រុមគ្រួសារសព​ស្ត្រី​រងគ្រោះ​មិនអាចអធិប្បាយអ្វីនោះឡើយ ដោយសារមានទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់សមាជិកគ្រួសារ។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះ​ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះស្ថិតនៅភូមិរាជានុកូល ក្នុង​សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ