Malcom ថា Lionel Messi គឺជាកីឡាករបាល់ទាត់ក្រៅភព
តាមប្រភពព័ត៌មាន Barca Blaugranes បានឲ្យដឹងថា កីឡាករប្រេស៊ីល Malcom បាននិយាយពី Lionel Messi ហើយបកស្រាយថា…
តាមប្រភពព័ត៌មាន Barca Blaugranes បានឲ្យដឹងថា កីឡាករប្រេស៊ីល Malcom បាននិយាយពី Lionel Messi ហើយបកស្រាយថា…
តាមប្រភពព័ត៌មាន Barca Blaugranes បានឲ្យដឹងថា កីឡាករប្រេស៊ីល Malcom បាននិយាយពី Lionel Messi ហើយបកស្រាយថា ហេតុអ្វីបានជារូបគេគិតថា Messi គឺជាកីឡាករបាល់ទាត់មកពីភពក្រៅ។
កីឡាករប្រេស៊ីលម្នាក់នេះ បានយកគម្រូតាមកាពីទែនក្រុមរបស់ខ្លួន ដែលជា Messi និង និយាយពីកម្រិតនៃការជម្រុញទឹកចិត្ត ដែលរូបគេទទួលបានពីកាពីទែនក្រុមម្នាក់នេះ នៅ Barcelona។
សារព័ត៌មាន ESPN បានដកស្រង់សម្តីរបស់ Malcom ថា៖ «ប៉ុន្មាននាទីមុនពេលប្រកួត គាត់បានប្រាប់ខ្ញុំថា ពេលគាត់បានបាល់ គាត់នឹងរកខ្ញុំឲ្យទទួល។ គាត់ធ្វើបែបនេះ ព្រោះតែគាត់ជាកីឡាករបាល់ទាត់មកពីក្រៅភព។ គាត់គឺជាមនុស្សម្នាក់ដែលចង់ឲ្យល្អទាំងក្រុម។ នេះគឺជាហេតុផលដែលគាត់គឺជាកាពីទែន»។
Malcom បន្តថា៖ «គាត់គឺជាអ្នកដែលអាចឲ្យកីឡាករផ្សេងទៀតយកគម្រូតាម ដើម្បីឲ្យបញ្ចេញអស់ពីសមត្ថភាព ព្រោះគាត់ជាម្ចាស់ពាន Ballon d’Or ដែលគ្រប់គ្នាប៉ង់ចង់បានដូច»។
គួរបញ្ជាក់ផងដែរថា Malcom នឹងអាចចំណាយពេលជាមួយ Messi ខ្លះដែរ ខណៈដែល Messi កំពុងសម្រាកពីក្រុមជម្រើសជាតិ។ កន្លងមក Messi បានទទួលពាក្យសរសើរមិនតិចនោះទេ ពីមាត់មួយទៅមាត់មួយ។ តើនេះមកពីហេតុអ្វី បើតាមគំនិតរបស់លោកអ្នក?
ចែករំលែកព័តមាននេះ