ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​​នឹង​​ចំណាយ​ប្រាក់​​​ជាង​​20​ពាន់​លាន​ដុល្លារ​​សម្រាប់​​ការ​រៀប​ចំ​​ប្រកួត​​បាល់​ទាត់​​​ពិភព​​លោក​

12 ឆ្នាំ មុន

​នាយក​រដ្ឋ​មន្ត្រី​​រុស្ស៊ី​​ លោក​ឌី​មីឌ្រី ម៉េដ​​វេ​​ដេវ​​ថ្លែង​​កាល​ពី​ថ្ងៃ​​ទី​១៣ មិថុនា​ថា ​ប្រទេស​រុស្ស៊ី​​​នឹង​​​ចំណាយ​ប្រាក់​​ដល់​ទៅ​​ជាង​​៦៦០​​ពាន់​លាន​​រូប្ល៍ ប្រមាណ​ជា​​២០,៦​ពាន់​លាន​ដុល្លារ​​ សម្រាប់​​​​ការ​រៀប​ចំ​​ប្រកួត​​បាល​់ទាត់​​​ពិភព​​លោក​​ឆ្នាំ​​២០១៨​ខាង​មុខ​នេះ ។ក្នុង​កិច្ច​ប្រជុំ​​រដ្ឋា​ភិបាល​​មួយ​លោក​ម៉េដ​​​វេ​​ដេវ​​ថ្លែង​ថា ​ជាង​ពាក់​កណ្តាល​​នៃ​ថិវកា​​នេះ​គឺ​ទឹក​ប្រាក់​ប្រមាណ​​ជា​​៣៣៦​​ពាន់​លាន​​រូប្ល៍​(១០,៥​​ពាន់​លាន​

​នាយក​រដ្ឋ​មន្ត្រី​​រុស្ស៊ី​​ លោក​ឌី​មីឌ្រី ម៉េដ​​វេ​​ដេវ​​ថ្លែង​​កាល​ពី​ថ្ងៃ​​ទី​១៣ មិថុនា​ថា ​ប្រទេស​រុស្ស៊ី​​​នឹង​​​ចំណាយ​ប្រាក់​​ដល់​ទៅ​​ជាង​​៦៦០​​ពាន់​លាន​​រូប្ល៍ ប្រមាណ​ជា​​២០,៦​ពាន់​លាន​ដុល្លារ​​ សម្រាប់​​​​ការ​រៀប​ចំ​​ប្រកួត​​បាល​់ទាត់​​​ពិភព​​លោក​​ឆ្នាំ​​២០១៨​ខាង​មុខ​នេះ ។ក្នុង​កិច្ច​ប្រជុំ​​រដ្ឋា​ភិបាល​​មួយ​លោក​ម៉េដ​​​វេ​​ដេវ​​ថ្លែង​ថា ​ជាង​ពាក់​កណ្តាល​​នៃ​ថិវកា​​នេះ​គឺ​ទឹក​ប្រាក់​ប្រមាណ​​ជា​​៣៣៦​​ពាន់​លាន​​រូប្ល៍​(១០,៥​​ពាន់​លាន​ដុល្លារ​)​នឹង​​ផ្តល់​ដោយ​​ថវិកា​​សហ​ព័ន្ធ ។

ដោយ​គូស​បញ្ជាក់​​ថា កម្ម​វិធី​​នោះ​ត្រូវ​បាន​​អនុ​ម័ត​​ក្រោយ​​ការ​ពិនិត្យ​​ដ៏​ស៊ី​ជម្រៅ​​មួយ​ លោក​​ម៉េដ​វេ​​ដេវ​​ចង់​ឱ្យ​​​​ប្រើ​​​ប្រាស់​ថវិកា​​នេះ​ប្រកប​ដោយ​​​​ប្រសិទ្ធ​ភាព​ខ្ពស់​​ និង​មាន​​តម្លា​ភាព​​បំផុត ។ លោក​មាន​ប្រសាសន៍​​ថា ការ​ប្រកួត​​បាល់​ទាត់​​ពិភព​លោក​​ឆ្នាំ​​២០១៨​ផ្តល់​នូវ​​កាលានុ​វត្ត​ភាព​ថ្មី​​មួយ​​សម្រាប់​​ទាក់​ទាញ​​វិនិយោគ​​​​ឯក​ជន​ ហើយ​​ការ​ប្រកួត​​នេះ​ក៏​ចាំ​បាច់​​ដែរ​សម្រាប់​​កា​រ​ទាក់​ទាញ​​ដ៏​ប្រាកដ​​ប្រជា​មួយ ។ លោក​អំពាវ​នាវ​​ដល់​រដ្ឋា​ភិបាល​​ឱ្យ​​ធ្វើ​​អ្វី​គ្រប់​​យ៉ាង​​ដើម្បី​​បង្កើត​​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​​ទេស​ចរណ៍​​មួយ​​នៅ​រុស្ស៊ី​ ដោយ​សារ​​​ការ​​វិនិយោគ​​នេះ​របស់​​រដ្ឋ និង​​របស់​​ផ្នែក​​ឯក​ជន ។

នាយក​រដ្ឋ​​មន្ត្រី​​រុស្ស៊ី​​​ថ្លែង​​ទៀត​ថា ​ដូច្នេះ​​វា​ចាំ​បាច់​​បង្កើត​​លក្ខ​ខណ្ឌ​​​​នៃ​ការ​ស្នាក់​​នៅ​​ឱ្យ​បាន​ល្អ​​ ពិសេស​​​ពុំ​ត្រឹម​​តែ​សម្រាប់​​ពួក​អ្នក​គាំ​ទ្រ​​ និង​បណ្តា​​ក្រុម​បាល់​ទាត់​​ប៉ុណ្ណោះ​ទេ ​​ប៉ុន្តែ​​ក៏​សម្រាប់​​ការ​សិក្សា​​វប្បធម៌​​រុុស្ស៊ី​​ផង​​​ដែរ ។ក្នុង​កម្ម​​វិធី​​នេះ​គេ​គ្រោង​​កសាង​​ថ្មី​ ឬ​​កសាង​ឡើង​​វិញ​នូវ​ស្តាត​ចំនួន​១២ និង​ទីលាន​​បាល់​ទាត់​​សម្រាប់​ការ​​ហ្វឹក​ហាត់​​ចំនួន​១១៣​កន្លែង ។​មនុស្ស​ប្រមាណ​​​ជា​១​​លាន​​នាក់​ នឹង​​​មក​ទស្សនា​​​ការ​ប្រកួត​​​បាល់​ទាត់​​​ពិភព​លោក​នោះ​ដែល​នឹង​រៀប​ចំ​​ឡើង​ក្នុង​តំបន់​​១១​របស់​​រុស្ស៊ី ៕