រាជធានិភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិជកម្ពុជាបានរៀបចំសន្និសីទកាសែតស្ដីពី «ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៣» នាព្រឹកថ្ងៃទី១៤ មិថុនា ២០១៣ នៅសាលស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិជកម្ពុជា។
នាឱកាសនោះលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិជកម្ពុជា បានឱ្យដឹងថា ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ មិថុនា ២០១៣ ដោយមានការចូលរួមពីកីឡាករ កីឡាការិនី ជាង៣.០០០នាក់។ ដោយការប្រកួតកីឡានេះគឺចាប់រត់ពីចំណុចមុខវាំង ទៅដល់កោះពេជ្រ ហើយកម្មវិធីប្រកួតធ្វើឡើងលើវិញ្ញាសារចំនួន ៣ ៖ ១.ការរត់ចម្ងាយ២១ គីឡូម៉ែត្រ ២.ការរត់ចម្ងាយ១០ គីឡូម៉ែត្រ ៣.ការរត់ចម្ងាយ៣ គីឡូម៉ែត្រ និងមានទាំងកីឡាករ និងកីឡាការិនីចូលរួម៕
ចែករំលែកព័តមាននេះ