ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​ចាស់ Rooney ថា Pep Guardiola ជះ​ឥទ្ធិពល​ខ្លាំង​​លើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អតីត​កា​ពី​ទែន​ក្រុម​របស់​ក្លិប​បិសាច​ក្រហម Manchester United កីឡាករ Wayne…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អតីត​កា​ពី​ទែន​ក្រុម​របស់​ក្លិប​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney និងបច្ចុប្បន្នលេងឱ្យក្លិប DC United របស់អាមេរិកបានលើក​ឡើង​ថា គ្រូបង្វឹក​លោក Pep Guardiola កំពុង​តែ​ជួយ​កីឡាករ​ក្មេង​ៗ និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឲ្យ​ទទួលលទ្ធផល​កាន់តែ​ប្រសើរ​ជាង​មុន ។

ខណៈ​ដែល​ក្លិប Manchester City កំពុង​តែ​ឡើង​កូដ​ដោយសារ​តែ​វត្តមាន​របស់​លោក Pep Guardiola កីឡាករ​ជើង​ខ្លាំង Wayne Rooney ជឿជាក់​ថា ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក៏​លេង​បាន​ល្អ ដោយសារ​តែ​មាន​គ្រូបង្វឹក​ម្នាក់​នេះ​នៅ​ក្នុង Premier League ដែរ ។

តាំងពី​ចូល​កាន់​តំណែង​ជា​គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City នៅ​ឆ្នាំ​២០១៦ មក​លោក Guardiola បាន​ផ្លាស់​ប្តូរ​មុខមាត់​របៀប​លេង​បាល់​របស់​ក្រុម​ទាំងមូល ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​លី​គ​កំពូល​អង់គ្លេស ។ បើ​ទោះបីជា​នៅ​ក្នុង​ក្លិប Manchester City មាន​កីឡាករ​មក​គ្រប់​ទិស តែ​លោក Gaurdiola នៅ​តែ​រក្សា​កីឡាករ​ជនជាតិ​អង់គ្លេស​សំខាន់​ៗ ដែល​សុទ្ធតែ​បាន​ចូលរួម​ជួយ​ក្រុម​ទាំងមូល ។

Rooney បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​របស់ Sky Sports កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា ៖«​កាលនោះ ខ្ញុំ​គិត​ថា​ក្រុម​ទាំងមូល​អាច​លេង​បាន​ល្អ​ជាង​នេះ ។ យើង​អាច​នឹង​ល្អ​ខ្លាំង ប្រសិនបើ​មាន​កីឡាករ​ចាស់​ៗ​ជំនាន់​មុន មក​ជួយ ដូច​ជា Guardiola និង Klopp នៅ Premier League គឺ​ក្មេង​ៗ​នឹង​អាច​រៀន​បាន​កាន់តែ​ខ្លាំង​» ។

លោក​បាន​បន្ត​ថា ៖«​ខ្ញុំ​ដឹង​ថា គេ​មានការ​ប្រកែក​គ្នា​លើ​រឿង​គ្រូបង្វឹក​ជា​ជនជាតិ​ផ្សេង​នៅ Premier League តែ​ខ្ញុំ​ជឿជាក់​ថា ពួក​គេ​សុទ្ធតែ​បាន​ជួយ​ដល់​កីឡាករ​អង់គ្លេស​ដូច​ជា Raheem Sterling និង Kyle Walker ជាដើម ។ ពួក​គេ​បាន​ចេះ​ច្រើន​ណាស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ