ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប ត្រៀម​អបអរ​បុណ្យអុំទូក

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង​សៀមរាប និង​ក្រុមការងារ​សាលាខេត្ត បាន​ចុះ​រៀបចំ​សណ្តាប់​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ចាប់ពី​ចំណុច​រង្វង់​មូល​ជ័យ​វរ្ម័ន​ទី​៧ មក​ស្តុ​ប​សុខា…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង​សៀមរាប និង​ក្រុមការងារ​សាលាខេត្ត បាន​ចុះ​រៀបចំ​សណ្តាប់​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ចាប់ពី​ចំណុច​រង្វង់​មូល​ជ័យ​វរ្ម័ន​ទី​៧ មក​ស្តុ​ប​សុខា ហើយ​ក្រុមការងារ​នឹង​បន្ត​ចុះ​រៀបចំ​នៅ​ដងផ្លូវ​ជាតិ​លេខ ៦ និង​ផ្លូវ​ទាំងអស់​ក្នុង​ក្រុង​សៀមរាប​។

លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប​បាន​បញ្ជាក់​ថា រដ្ឋបាល​ក្រុង នឹង​សហការ​ជាមួយ ក្រុមការងារ​ចម្រុះ​របស់​សាលាក្រុង បន្ត​ចុះ​រៀបចំ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប សម្រាប់​ត្រៀម​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​បដិសណ្ឋារកិច្ច​ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រតិភូ មក​បំពេញ​ទស្សនកិច្ច និង​កិច្ចប្រជុំ ICC នា​ពេល​ខាង​មុខ ជា​ពិសេស នេះ​ជា​ការ​រៀបចំ​ជា​អចិន្ត្រយ៍ ដែល​មិន​អាច​មើល​រំលង​បាន ព្រោះ​ខេត្តសៀមរាប ជាទី​ក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ