ខេត្តកំពង់ចាម ៖ បុរស ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលអ្នកទាំងពីរជិះម៉ូតូC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BE-5786 ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចឃុំត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ក៏ត្រូវរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ក-6156 ភព3 ដែលបើកបញ្រ្ចាស់ទិសគ្នា បុកចំពីមុខពេញបណ្តាលឱ្យស្លាប់ រួចរថយន្តបង្កបានបើករត់គេចបាត់ស្រមោល ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទី ល្ងាចថ្ងៃទី១៣ មិថុនា ២០១៣ ។
ជនរងគ្រោះដល់ស្លាប់មានឈ្មោះ ១. រ៉េន ម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិបឹងជ្រោយ ឃុំសូទីព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ជាអ្នកបើកបរ) និង ២. ហ៊ឹង ចិន្តា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិសាក្រឹក ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម (អ្នករួមដំណើរ) ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក ដើម្បីនាំយកមកដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ