ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​តែ​ឆេះ​កន្ទុយ​បារី​ក្នុង​សណ្ឋគារ​ញូវ​យ៉ក​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​​សមត្ថ​កិច្ច​ និង​មន្រ្តី​​ពន្លត់​អគ្គិ​ភ័យ​ចេញ​អន្តរា​គមន៍​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ មាន​ហេតុ​ការណ៍ភ្ញាក់​ផ្អើល​មួយ​បា​នកើត​ឡើង​ កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ១០​នាទី​ យប់​ថ្ងៃទី​១៣​ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ​ ខណៈ​ដែល​ភ្ញៀវ​ចូល​ស្នាក់​ក្នុង​សណ្ឋគារ​ញូវ​យ៉ក​ នៅ​ជាន់​ទី​៥​ម្នាក់​ បា​នចោល​កន្ទុយ​បារី​ចូល​ធុង​សំរាម​ ហើយ​ក៏​កើត​មា​នការ​ឆាប​ឆេះ​បន្តិច​បន្តួច​ ធ្វើ​ឱ្យ​ម្ចាស់​សណ្ឋាគារ​ភ័យ​ស្លន់​ស្លោ​ទូរស័ព្ទ​​ហៅ​រថ​យន្ត​​ពន្លត់​អគ្គិ​ភ័យ​មក​ដល់​ ៤​គ្រឿង​ ។

ហេតុ​ការណ៍​នេះ ក៏​បង្ក​ឱ្យ​មា​នការភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ និង​សមត្ថ​កិច្ច​ចេញ​មក​អន្តរា​គមន៍​ ចំណែក​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ ៤​គ្រឿង ខាង​លើ​ ពុំ​បាន​ធ្វើ​សកម្ម​ភាព​បាញ់​ពន្លត់​ភ្លើង​នោះ​ទេ​ ដោយ​សារ​ខាង​សណ្ឋាគារ​បា​នពន្លត់​រួច​ហើយ​ ព្រោះ​ជាការ​ឆាប​ឆេះ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ៕