ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម្នាក់​ចេញ​ពី​ហាង​ផឹក​ស៊ីជាមួយ​មិត្ត​ភក្តិ​​ជំងឺ​បេះ​ដូង​រើ​ដួល​ប្រកាច់​ត្រូវ​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ម្នាក់​បា​នដួល​ប្រកាច់​នៅ​មុខ​ហាង​ផឹក​ស៊ី​មួយ​កន្លែង​ ខណៈ​ដែល​បាន​ចូល​ផឹក​ស៊ី​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​ ហើយ​ចេញ​មក​វិញ​ស្រាប់​តែ​ជំងឺ​បេះ​ដូង​រើ​ឡើង​ ត្រូវ​គេ​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ ភ្លាមៗ​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១០​យប់​ ថ្ងៃទី​១៣​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​២០០២​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ម្នាក់​បា​នដួល​ប្រកាច់​នៅ​មុខ​ហាង​ផឹក​ស៊ី​មួយ​កន្លែង​ ខណៈ​ដែល​បាន​ចូល​ផឹក​ស៊ី​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​ ហើយ​ចេញ​មក​វិញ​ស្រាប់​តែ​ជំងឺ​បេះ​ដូង​រើ​ឡើង​ ត្រូវ​គេ​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ ភ្លាមៗ​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១០​យប់​ ថ្ងៃទី​១៣​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​២០០២​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

តាម​ជន​រង​គ្រោះ​និយាយ​ប្រាប់​ថា​ ខ្លួន​មា​នឈ្មោះ​ ចាន់​ កេន​វិទូ​ ជា​និស្សិត​ឆ្នាំ​ទី៣​ ផ្នែក​ IT នៃសាកល​វិទ្យា​ល័យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ មា​នស្រុក​កំណើត​នៅ​ភូមិ​ឃ្លាំង​មឿង​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់ ធ្លាប់​មា​នជំងឺ​បេះ​ដូង​ ហើយ​នៅ​ខណៈ​ពេល​ផឹក​ស៊ី​រួច​ចេញ​ពី​ហាង​មក​វិញ​ ជំងឺ​ក៏​រើ​ឡើង​តែ​ម្តង​ទៅ​ ។ ក្រោយ​បញ្ជូន​​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ យុវជន​ខាង​លើ​មា​នអាការៈ​ប្រសើរ​ឡើង​វិញ​ហើយ​ ៕