ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉ក​ម៉ូតូ​ស្រវឹង​បើក​លឿន​ទៅ​បុក​គូទ​រថ​យន្ត​កាម​រី​ឆ្លាម​ចត​ស្ងៀម​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​វ័យ​ជាង​ ៣០​ឆ្នាំ​ ស្រវឹង​ស្រា​បា​នបើក​រ៉ឺម៉ក​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៤៥០​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​១៥៥​ ក៏ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថ​យន្ត​កាម​រី​ឆ្លាម​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2K-0448 ដែល​ចត​ស្ងៀម​ជិត​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​រ៉ឺម៉ក​ និង​គូទរថ​យន្ត​កៀប​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​វ័យ​ជាង​ ៣០​ឆ្នាំ​ ស្រវឹង​ស្រា​បា​នបើក​រ៉ឺម៉ក​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៤៥០​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​១៥៥​ ក៏ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថ​យន្ត​កាម​រី​ឆ្លាម​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2K-0448 ដែល​ចត​ស្ងៀម​ជិត​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​រ៉ឺម៉ក​ និង​គូទរថ​យន្ត​កៀប​ជាប់​គ្នា​ ដែល​ហេតុ​ការណ៍នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង ៨ និង​ ០៥​នាទី យប់​ថ្ងៃទី​១៣​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី១​ ខណ្ឌ​ចំការ​មន​ ។

ដោយ​មា​នការ​យោគ​យល់​ពី​ម្ចាស់​រថ​យន្ត​ និ​ងម្ចាស់​រ៉ឺម៉ក​ម៉ូតូ​បាន​សុំអង្វរ​ដឹង​ថា​ខ្លួន​ខុស​ និង​សូម​ទោស​ម្ចាស់​រថ​យន្ត​ ទើប​សមត្ថ​កិច្ច​សម្រេច​សម្រប​សម្រួល​ជាមួយ​ភាគី​ទាំង​ពីរ​ឱ្យ​ត្រូវ​រ៉ូវ​គ្នា​បញ្ចប់​រឿង​ ៕