រាជធានីភ្នំពេញ៖ បញ្ហាសំខាន់ចំនួន២ នឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រទេសកម្ពុជា ជាប្រធានរៀបចំកិច្ចប្រជុំនេះ ដោយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ មិថុនា ២០១៣ ខាងមុខនេះ។
លោកសុខ អាន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំធ្វើនៅទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៣ មិថុនា ២០១៣ នេះថា បញ្ហាសំខាន់២នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើក៣៧ នេះគឺ ការពិនិត្យវិធានការអភិរក្ស និងថែទាំបេតិកភណ្ឌដែលធ្វើឡើងដោយម្ចាស់បេតិកភណ្ឌ ហើយនិងការងារដែលត្រូវពិនិត្យអនុម័តបេតិកភណ្ឌថ្មីៗទៀតដែលត្រូវចាត់ទុកជាបេតិកភណ្ឌពិភពលោក៕
ចែករំលែកព័តមាននេះ