ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​សរ​សៃ​ប្រសាទ​តូច​ចិត្ត​ជំងឺ​រ៉ាំ​រ៉ៃ​ចង.ក​សម្លាប់​ខ្លួន​នៅ​ស្រុកស្វាយ​ជ្រំ​

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ បុរស​សរ​សៃ​ប្រសាទ​ម្នាក់​​តូច​ចិត្ត​ជំងឺ​រ៉ាំរ៉ៃ​បាន​ចង.ក​សម្លាប់​ខ្លួនស្លាប់​ចោល​​ប្រពន្ធ​ និង​កូន​​​ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៣ មិថុនា ២០១៣ នៅ​ភូមិ​ប្ញស្សី​ព្រៃ​ ឃុំ​ចម្លង​ ស្រុក​ស្វាយ​ជ្រំ​ ។

បុរស​រង​គ្រោះ​ឈ្មោះ​ហឹង ឈន អាយុ​៣៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​នាង​ សារិន អាយុ​៣៥​ឆ្នាំ ។ តាមការ​រៀប​រាប់​របស់​​ស្ត្រី​ជា​ប្រពន្ធ​បាន​ឱ្យ​ដឹង​ថា ​ប្តី​របស់​គាត់​មាន​ជំងឺ​សរ​សៃ​ប្រសាទ​រ៉ាំ​រ៉ៃ​​រយៈ​ពេល​១​ឆ្នាំ​​មក​ហើយ​ទោះ​ខំ​ព្យាបាល​យ៉ាង​ណា​នៅ​តែ​ពុំ​ជា​ ណា​មួយ​ជីវ​ភាព​ក្រី​ក្រ​ទៀត ។ នៅ​មុន​ពេល​កើត​ហេតុ​គាត់​បាន​ទៅ​ផ្សារ​ទិញ​ម្ហូប​ដោយ​ទុក​ប្តី​នៅ​ផ្ទះ​ម្នាក់​ឯង​ លុះ​ពេល​ត្រឡប់​មក​វិញ​ស្រាប់​តែ​ឃើញ​ប្តី​របស់​គាត់​ចង​.ក​សម្លាប់​ខ្លួន​ ក៏​ឆោ​ឡោ​​ហៅ​​អ្នក​ស្រុក​មក​ជួយ​ តែ​ប្តីរបស់​គាត់​​ស្លាប់​បាត់​ទៅ​ហើយ​ គាត់​​ក៏​ប្តឹង​សមត្ថ​កិច្ច​មក​ពិនិត្យ​សព រួច​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​៕