ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំចេញ​ម្ហូប​អាហារ​របស់​ថៃ​នឹង​ធ្លាក់​ចុះ​ដោយ​សារ​ការ​ប្រែប្រួល​នៃប្រាក់​បាត

12 ឆ្នាំ មុន

វិទ្យាស្ថាន​ស្បៀង​អាហារ​ជាតិ​ (NFI) បាន​ទម្លាក់​ការ​ព្យាករ​កំណើន​នាំ​ចេញ​ម្ហូប​អាហារ​របស់​ខ្លួន​នៅ​ក្នុងឆ្នាំ​នេះ​មក​នៅ​ត្រឹម​តែ​១,៥% ។​ វិទ្យាស្ថាន​នេះ​បាន​បញ្ជាក់​ថា​ មូល​ហេតុ​ចម្បង​ដោយសារ​ការ​ប្រែប្រួល​ឥត​ឈប់​ឈរ​នៃ​ប្រាក់​បាត​ បណ្តាល​ឱ្យ​ក្រុម​ហ៊ុន​ផលិត​ជាច្រើន​បដិសេធ​ការបញ្ជាទិញ​ទំនិញ​នាំ​ចេញ​ដោយ​សារ​ភាព​មិនច្បាស់​លាស់​ថា តើ​អត្រាប​្តូរ​ប្រាក់​មួយ​ណា​ដែល​គេគួរតែ​កំណត់។​

អនុប្រធាន​ NFI លោក​ អាម៉ង់​ ង៉ា​មង្គល​រ៉ាត់​ ថ្លែង​ថា​ វិទ្យាស្ថាន​របស់​លោកបាន​កំណត់​គោល​ដៅ​នាំចេញ​ម្ហូប​អាហារ​៦%​ ដល់១,០៣​លាន​លាន​បាត​នៅ​ក្នុងឆ្នាំ​នេះ ។​ ការ​ព្យាករ​ទម្លាក់​ដល់​១,៥%​ នេះ​គឺ​ដោយ​សារ​កត្តា​អវិជ្ជមាន​ជា​ច្រើន​ ហើយ​កត្តា​អវិជ្ជមាន​ធំ​ចម្បង​មួយ​គឺ​ការ​ធ្លាក់​ចុះ​ទិន្ន​ផល​គ្រឿង​ផ្សំ​សំខាន់ៗ​មាន​ជាអាទិ៍​ បន្លែ​និង​ផ្លែ​ឈើ​ រួម​ជា​មួយ​នឹង​ការប្រែប្រួល​ឥត ឈប់​ឈរ​នៃ​ប្រាក់​បាត​ដែល​មាន​ទំនាក់​ទំនង​នឹង​រូបិយ​ប័ណ្ណ​នានារបស់​ដៃគូ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ធំៗ ជាពិសេស​ប្រាក់​ដុល្លារ​ និង​ប្រាក់​យ៉េន ។​ ការប្រែ​ប្រួល​នៃប្រាក់​បាត​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​លើ​ក្រុម​ហ៊ុន​ផលិត​ម្ហូប​អាហារ និង​ក្រុម​ហ៊ុន​នាំចេញ​នៅ​ពេល​បង្កើត​គម្រោង​ផលិត​កម្ម​ និង​ទទួល​យក​ការ​បញ្ជា​ទិញ​ថ្មី​កាល​ពី​២​ខែ​មុន ។​

ប្រាក់​បាត​ឡើង​ថ្លៃ​បាន​ប៉ះ​ពាល់​ផលិត​ផល​ម្ហូប​អាហារ​ដែល​មាន​គ្រឿង​ផ្សំ​ជាង​៥០%​ មាន​ប្រភព​ចេញពី​ក្នុង​ស្រុក​ដូច​ជា​ បង្គា​កែច្នៃ​ ម្នាស់​ច្រក​កំប៉ុង​ មឹក​ក្លាស្សេ​ ត្រី​សាឌីន​កំប៉ុង​ និង​ដំឡូង​មី ។​ យ៉ាងណា​ក៏​ដោយ​ ផលិត​ផល​ម្ហូប​អាហារ​ដែល​មាន​គ្រឿង​ផ្សំ​ក្នុងស្រុក​មាន​ចំនួន​ក្រោម​៥០% នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​នាំ​ចូល​គ្រឿង​ផ្សំ​ថោក​មាន​ដូចជា ទឹក​ស៊ីអុីវ​ និងស្រា​បៀរ ៕​