ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ធុន​យក្ស​វែង​ដូច​ទូ​រថ​ភ្លើង​

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ រថ​យន្ត​ធុន​យក្ស​មួយ​គ្រឿង​នេះ​ ទ្រុង​វែង​ដូច​ទូ​រថ​ភ្លើង​ដឹក​សត្វ​គោ​-​ក្របី​ចេញ​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ឆ្លង​កាត់​ជា​ច្រើន​ខេត្ត​ រហូត​មក​ដល់​ខេត្ត​ស្វាយ​រៀង​ដោយ​រលូន​ ហើយ​បាន​ទៅ​ចត​ទុក​មុខ​មន្ទីរ​ពេទ្យ​​អនាម័យ​​ភូមិ​សួន​ថ្មី​ ក្នុង​សង្កាត់​ព្រៃ​ធ្លាក់​ ក្រុង​ស្វាយ​រៀង​ លើ​ផ្លូវ​ជាតិ​លេខ​១​ ។

អ្នក​ភូមិ​និយាយ​ដោយ​ព្រួយ​បារម្ភ​ថា​ ​ដោយ​សារ​តែ​រថ​យន្ត​ធុន​យក្ស​ប្រភេទ​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ផ្លូវ​ថ្នល់​​-ស្ពាន​ និង​លូ​ជា​ច្រើន​កន្លែង​ស្ថាប​នា​ហើយ​ឆាប់​ខូច​ទៅ​វិញ​មិន​ជាប់​ធុន​បាន​យូរ​ ។ ចំពោះ​ផ្លូវ​ជាតិ​ ទម្ងន់​បច្ចេក​ទេស​ដែល​រថ​យន្ត​អាច​ផ្ទុក​បាន​ត្រឹម​តែ​២៥​តោន​ប៉ុណ្ណោះ​ ប៉ុន្តែ​​រថ​យន្ត​ខាង​លើ​ផ្ទុ​ក​រហូត​ដល់​ជិត​៦០​តោន​ ។

អ្នក​ភូមិ​បន្ត​ថា​ ស្ពាន​មួយ​ចំនួន​ធំ​ទ្រ​ទម្ងន់​ត្រឹម​១៥​តោន​ប៉ុណ្ណោះ​ ហើយ​បើ​រថ​យន្ត​ធុន​យក្ស​ដឹក​ប្រៀប​ដូច​ជា​រទេះ​ភ្លើង​ មាន​កង់​ដល់​ទៅ​ជិត​២០​បែប​នេះ​ ស្ពាន​និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដទៃ​ទៀត​មិន​អាច​ទ្រាំ​ទ្រ​នៅ​បាន​យូរ​អង្វែង​ទេ​ ។ អ្នក​ភូមិ​បាន​សំណូម​ពរ​សូម​ឱ្យ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ជួយ​ឃាត់​រថ​យន្ត​បែប​នេះ​ កុំ​ឱ្យ​ធ្វើ​ចរាចរណ៍​ស្ទើ​រ​គ្រប់​ខេត្ត​បែប​នេះ​ ៕​