ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ដុល្លារ​អាមេរិក​ធ្លាក់​ថ្លៃ​ធៀប​នឹង​ប្រាក់​អឺរ៉ូ​និង​ប្រាក់​យ៉េន ខណៈ​ដែល​ប្រេង​ឆៅ​ឡើង​ថ្លៃ​

12 ឆ្នាំ មុន

ប្រាក់​ដុល្លារ​អាមេរិក​បាន​ធ្លាក់​ថ្លៃ​កាល​ពី​ថ្ងៃ​ពុធ​ ទី​១២ មិថុនា​ ពេល​ដែល​មាន​ការប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ទីផ្សារ​ទ្រព្យ​សកម្ម ។​ ប្រាក់​ដុល្លារ​បានធ្លាក់​ថ្លៃ​ដល់​៩៥,៨៨​យ៉េន​ក្នុង​មួយ​ដុល្លារ​ធៀប​នឹង​៩៦,០១​យ៉េន​ក្នុង​មួយ​ដុល្លារ​កាល​ពី​ថ្ងៃ​អង្គារ ។​ ប្រាក់​ដុល្លារ​ក៏​ធ្លាក់​ថ្លៃ​ផងដែរ​បើ​ធៀប​នឹង​ប្រាក់​អឺរ៉ូ​ ដោយ​ក្នុង​មួយ​អឺរ៉ូ​ស្មើ​នឹង​១,៣៣៣៥​ដុល្លារ​ធៀប​នឹង​១,៣៣១១​ដុល្លារ​កាល​ពី​ថ្ងៃ​អង្គារ ។​

ផល​ប៉ះពាល់​ពី​ការសម្រេច​របស់​ធនាគារ​កណ្តាល​ជប៉ុន​ក្នុង​ការ​រក្សា​អត្រា​ការ​ប្រាក់​ថេរ​កាល​ពី​ថ្ងៃ​អង្គារ​ ជា​ជាង​ការ​ជំរុញ​បន្ថែម​បាន​បន្ត​ប៉ះពាល់​ពេញ​ទីផ្សារ​រូបិយ​វត្ថុ​ទាំង​មូល ។​ អ្នក​គ្រប់​គ្រង​សាច់​ប្រាក់​ក្នុង​ស្រុក​របស់​ជប៉ុន​បាន​លក់​ចេញ​ប្រាក់​សុទ្ធ​ចំនួន​៣៨៦,៩​ពាន់​លាន​យ៉េន (៤,១​ពាន់​លាន​ដុល្លារ)​ នៃ​បំណុល​បរទេស និង​ភាគ​ហ៊ុន​ក្រៅ​ប្រទេស​ចំនួន​២២១,៨​ពាន់​លាន​យ៉េន​កាល​ពី​ថ្ងៃ​ទី​៧​ មិថុនា​ ។ នេះ​បើ​យោង​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​ក្រសួង​ហិរញ្ញវ​ត្ថុ​នៅ​ទីក្រុង​តូក្យូ ។​

នៅក្នុង​សប្តាហ៍​នេះ​ដែរ​ ធនាគារ​កណ្តាល​ជប៉ុន​បាន​បញ្ចៀស​ពី​ការ​បន្ថែម​កម្មវិធី​ជំរុញ​រូបិយ​វត្ថុ​ ឬ​បង្កើន​ការ​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​នៃ​សញ្ញាប័ណ្ណ ។​ ទិន្ន​ផល​សញ្ញាប័ណ្ណ​រដ្ឋាភិបាល​រយៈ​ពេល​១០​ឆ្នាំ​បាន​កើន​ឡើង​ដល់​១%​ ចាប់​តាំង​ពី​ធនាគារ​កណ្តាល​ប្រកាស​ផែន​ការ​បង្កើន​ការ​ទិញ​បំណុល​ទ្វេ​ដង​កាល​ពី​ខែ​មេសា​ទៅ​ដល់​ជាង​៧​លាន​លាន​យ៉េន ។​

កាល​ពីថ្ងៃ​ពុធ​កន្លងទៅ​នេះ​ រដ្ឋបាល​ព័ត៌​មាន​ថាមពល​អាមេរិក​និយាយ​ថា​ សន្និធិ​ប្រេង​ឆៅ​អាមេរិក​បាន​កើន​ឡើង​២,៥​លាន​បារ៉ែល​កាល​ពី​សប្តាហ៍ម​ុន​ដល់​៣៩៣,៨​លាន​បារ៉ែល ។​ ចំណែក​ការ​ផ្គត់​ផ្គង់​ប្រេង​សាំង​បាន​កើន​ឡើង​ពី​២,៧​លាន​បារ៉ែល​ដល់​២២១,៥​លាន​បារ៉ែល ។​

ភ្នាក់ងារ​ថាមពល​អន្តរ​ជាតិ​ (IEA) មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​បានព្យាករ​ថា ​តម្រូវ​ការ​ប្រេង​នឹង​កើន​ឡើង​ពី​៧៨៥.០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ដល់​៩០,៦​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុងឆ្នាំ​នេះ​ ដោយ​សារ​កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក​ធ្លាក់​ចុះ ។​
ប្រេង​ឆៅ​សម្រាប់​ចែក​ចាយ​ខែ​កក្កដា​ នៅ​ទីក្រុង​ញូវ​យ៉ក​កើន​ឡើង​៥០​សេន​ដល់​៩៥,៨៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល ។​ ចំណែក​ប្រេង​ឆៅ​ Brent អង់គ្លេស​កើន​ឡើង​៥៣​សេន​ដល់​១០៣,៤៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល ៕​