ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ពេទ្យ​​ខេត្ត​កំពង់​ឆ្នាំង​​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា ជា«​មន្ទីរ​ពេទ្យ​ស្រឡាញ់​ទារក​»

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖​ មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ឆ្នាំង​​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា ជា​«មន្ទីរ​ពេទ្យ​ស្រឡាញ់​ទារក​» កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៣ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ ក្រោម​អធិបតី​ភាព​លោក​សៀក គឹមលៀង អភិ​បាល​រង​ខេត្ត​កំពង់​ឆ្នាំង ដោយ​មាន​ការ​ចូល​រួម​ពីលោក​ស្រី​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត ទុង រដ្ឋា​វី ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​​មាតា និង​ទារក​

ខេត្ត​កំពង់​ឆ្នាំង​ ៖​ មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ឆ្នាំង​​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា ជា​«មន្ទីរ​ពេទ្យ​ស្រឡាញ់​ទារក​» កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៣ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ ក្រោម​អធិបតី​ភាព​លោក​សៀក គឹមលៀង អភិ​បាល​រង​ខេត្ត​កំពង់​ឆ្នាំង ដោយ​មាន​ការ​ចូល​រួម​ពីលោក​ស្រី​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត ទុង រដ្ឋា​វី ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​​មាតា និង​ទារក​ លោក​នាយក​មន្ទីរ​សុខា​ភិ​បាល​ លោក​ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត ក្រុម​គ្រូ​ពេទ្យ​ និង​ប្រជា​ពល​រដ្ឋ​ចូល​រួម​ចំនួន​២៩១​នាក់​។

លោក​ស្រី​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត​ ទុង រដ្ឋា​វី ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា​ និង​ទារក​​មាន​ប្រសាសន៍​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​​ គឺ​ជា​សមា​ស​ធាតុ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​ផ្នែក​សុខ​ភាព​​របស់​កុមារ និង​មាន​ទួនាទី​ដ៏​សំខាន់​ក្នុង​ការ​កំណត់​អាយុ​ជីវិត​​របស់​កុមារ​។ លោក​ស្រីបន្ត​ថា ការ​អនុវត្ត​នូវ​គំនិត​ផ្តួច​ផ្តើម​​នៃ​មន្ទីរ​ពេទ្យ​ស្រឡាញ់​ទារក គឺ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តួ​នាទី​នៃ​ការ​ផ្តល់​សេវា​នៅ​ផ្នែក​សម្ភព​ និង​ជួយ​ម្តាយ​ទាំង​អស់​ឱ្យ​យល់​ពី​ការ​ផ្តល់​ប្រយោជន៍​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ដែល​ជា​ការ​ចាប់​ផ្តើម​ដ៏​ប្រសើរ​នៃ​ជីវិត​ ។

លោក​សៀក គឹម​លៀង អភិ​បាល​រង​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១​៨ហើយ​ដែល​មន្ទីរ​ពេទ្យ​​បង្អែក​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ជា​«មន្ទីរ​ពេទ្យ​ស្រឡាញ់​ទារក»​ ក្នុង​ចំណោម​មន្ទីរ​ពេទ្យ​បង្អែក​ជាង​៧០​ក្នុង​ទូទាំង​ប្រទេស​ ៕