ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ខៀវ កាញារីទ្ធ ៖ «អ្នក​សារ​ព័ត៌​មាន​ជំនាន់​ក្រោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​​លើ​វិជ្ជា​ជីវៈសារ​ព័ត៌​មាន​»

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ «អ្នក​យក​ព័ត៌​មាន​ជំនាន់​ក្រោយ​មាន​ទំនួល​ខុស​ត្រូវ​លើ​ផ្នែក​វិជ្ជា​ជីវៈ​របស់​ខ្លួន​ក្នុង​ការ​យក​ព័ត៌​មាន​ ក៏​ដូច​ជា​ការ​សរ​សេរ​អត្ថ​បទ»​ ។ នេះជា​​ប្រសាសន៍​របស់​​​លោក​ខៀវ កាញា​រីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​​​ព័ត៌​មាន​ក្នុង​ពេល​ផ្តល់​​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារ​ព័ត៌​មាន​ កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ២០១៣ នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា ។

រាជ​ធានី​ភ្នំពេញ​ ៖ «អ្នក​យក​ព័ត៌​មាន​ជំនាន់​ក្រោយ​មាន​ទំនួល​ខុស​ត្រូវ​លើ​ផ្នែក​វិជ្ជា​ជីវៈ​របស់​ខ្លួន​ក្នុង​ការ​យក​ព័ត៌​មាន​ ក៏​ដូច​ជា​ការ​សរ​សេរ​អត្ថ​បទ»​ ។ នេះជា​​ប្រសាសន៍​របស់​​​លោក​ខៀវ កាញា​រីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​​​ព័ត៌​មាន​ក្នុង​ពេល​ផ្តល់​​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារ​ព័ត៌​មាន​ នៅ​​ថ្ងៃ​ទី​១៣ មិថុនា ២០១៣ នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា ។

លោក​​រដ្ឋ​មន្ត្រី​​បាន​បន្ត​ថា ចំពោះ​​អ្នក​សារ​ព័ត៌​មាន​ជំនាន់​ក្រោយ​​ពួក​គេ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​​ត្រឹម​ត្រូវ​ ហើយ​ពួក​គេ​​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ផ្នែក​វិជ្ជា​ជីវៈ​ជា​អ្នក​សារ​ព័ត៌​មាន​ ។ ជា​ការ​ពិត​ វិជ្ជា​ជីវៈសារព័ត៌​មាន​ គឺ​ជា​វិជ្ជា​ជីវៈ​មួយ​សេរី​ មិន​កំណត់​កម្រិត​ចំណេះ​​វិជ្ជា​ និង​សញ្ញា​បត្រ​ទេ ។ អ្នក​សារ​ព័ត៌​មាន​​​ម្នាក់​ដែល​សរ​សេរ​អត្ថ​បទ​បាន​ល្អ​​ ត្រូវ​មាន​គំនិត​ច្នៃ​ប្រឌិត​ដោយ​ខ្លួន​ឯង​ផ្ទាល់​ និង​ចូល​រួម​ពី​សមា​គម​អ្នក​សារ​ព័ត៌​មាន​ក្នុង​ការ​ជួយ​​បង្ហាត់​​បង្ហាញ​ពី​អ្វី​ដែល​ត្រូវ​នឹង​ទិស​ដៅ​ ហើយ​សមា​គម​នោះ​ត្រូវ​តែ​មាន​ភាព​រឹង​មាំ​ផ្នែក​វិន័យ​ និង​ជួយ​បណ្តុះ​បណ្តាលផង​ដែរ​​៕