ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ​​ឆ្នើម​ 4 សម័យកាល ​ម៉េស៊ី ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​​ក្លែង​​បន្លំបង់​ពន្ធ​

12 ឆ្នាំ មុន

​យោង​តាម​ប្រភព​ព័ត៌​មាន​ស៊ី អិុន​អិុន ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃព្រស្បតិ៍​​ ​ទី​១៣ មិថុនា ​ឆ្នាំ​​២០១៣ ​បាន​ឱ្យ​ដឹង​ថា ​កីឡាករ​​​​​ម៉េ​ស៊ី​បាន​​បដិសេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​​​ពី​អាជ្ញាធរ​​អេស្បា៉ញ​​ដែល​បាន​ចោទ​ប្រកាន់​​រូប​​លោក និង​ឪពុក​ពី​​​បទ​ក្លែ​ង​បន្លំ​​ប្រាក់​បង់​ពន្ធ​ចំនួន​​​ជាង​៥​លាន​​ដុល្លារ​អាមេរិក​ ។

តាម​ឯកសារ​តុលាការ​ដែល​ទទួល​​​បាន​ដោយ​ស៊ី  អិុន​ អិុន ​​​​លោក​​ព្រះ​រាជ​អាជ្ញា​បាន​និយាយ​ថា កីឡាករ​វ័យ​​២៥ឆ្នាំ និង​ឪពុក​​​​​​​គឺ​​​លោក​​​​ Jorge Horacio មានការ​សង្ស័យ​ជាប់​​ពាក់​ព័ន្ធ​​​​ពី​បទ​ក្លែង​បន្លំ​​​ការ​បង់​ពន្ធ​​កាល​ពី​ឆ្នាំ​​​២០០៦-២០០៩ ។ កីឡាករ​ឆ្នើមប្រចាំ​ឆ្នាំ​​​​​៤សម័យកាល​​​ដែល​កំពុង​បំពេញកាតព្វកិច្ច​​​ជាមួយក្រុម​​ជម្រើស​ជាតិ​​​អាហ្សង់​ទីន​បាន​សម្ដែង​​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​​ដោយ​​​​និយាយ​ថា ​៖ «ខ្ញុំ​មានការ​ភ្ញាក់​ផ្អើល​​​បន្ទាប់​ពី​បាន​ឃើញ​ព័ត៌មាន​​​នេះ​ ពី​ព្រោះខ្ញុំ​មិន​ដែល​បាន​​ប្រព្រឹត្ត​​​បទល្មើស​​​បែបនេះ​ទេ ។​​

​កីឡាករ​ម៉េស៊ី​​​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​​ជា​និច្ច​កាល​​ខ្ញុំ​តែង​តែ​​​បំពេញកាតព្វកិច្ច​​​បង់​ពន្ធ​មិន​ដែល​​​ខក​ខានម្ដង​ណា​​ឡើយ​​​តាមរយៈ​អ្នក​​ពិ​គ្រោះ​យោ​បល់​​របស់ខ្ញុំ ។ ​ផ្អែក​ទៅ​តាម​ភ្នាក់​ងារ​​​តុលាការ​​អេស្ប៉ាញ​​​បាន​ឱ្យ​ដឹង​ថា ​ប្រសិន​បើ​រក​ឃើញ​ថា កីឡាករ​​​ម៉េស៊ី​​​មានជាប់​ពាក់​ព័ន្ធ​នឹង​​​បទល្មើស​​​មែ​ន​នោះ​​​គាត់​នឹង​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​​​ដែលអាច​ជាប់​គុក​​​​ចំនួន​៣ឆ្នាំ និង​ពិន័យជា​​ប្រាក់ជា​ច្រើន​​​ទៀត ៕